ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យភ្លាមៗខណះជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយពេញទំហឹងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចជិតជញ្ជីងថ្លឹងឡានចាស់ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកvisto ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ2AC 3251 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកលេតពណ៍ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1CP 6277 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ៕សុខាសែនជ័យ