ភ្នំពេញ ៖ ស្ត្រីម្នាក់ចេញពីមើលបាល់នៅសូរិយ៉ាម៉លជិះម៉ូតូបំណងទៅផ្ទះស្រាប់តែត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពប្លន់យកម៉ូតូnexមួយគ្រឿងគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីទាបភ្លឺ ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ នៅចំណុចមុខស្ថាននីប្រេងឥន្ទះតេលា តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភំ្នពេញ។
ជនរងគ្រោះឈ្មោះស្រីមុំ អាយុ៤០ឆ្នាំ ស្នាក់នៅក្នុងបូរីលឹមឈាងហាក់ ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកនោះម៉ាកnex ពណ៍សពាក់ស្លាកលេខភ្នំពេញ1GU 8685 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងប្តីបាននាំគ្នាទៅមើលបាលទាត់នៅសូរិយាម៉ល បន្ទាប់មករូបគាត់និងប្តីក៏ទាន់សម្តីគ្នាបន្តិចបន្តូចពេលនោះរូបគាត់ក៏បានជិះម៉ូតូចេញមកផ្ទះតែម្នាក់ឯងដោយប្តីជិះតាក់ស៊ីមកតាមក្រោយ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នាចំនួន៥នាក់ជិះម៉ូតូចំនួន២គ្រឿងម៉ាកnex មួយគ្រឿងនិងហុងដាសង់មួយគ្រឿងដោយមិនចាំស្លាកលេខនោះទេ ហើយបានជិះមកក្បែរគាត់ធាក់ផ្តួលរួចគំរាមមិនអោយស្រែកមិនហ៊ានតែស្រែកគេនិងបាញ់ចោល ពេលនោះរូបគាត់ក៏រត់ចេញពីកន្លែងម៉ូតូអោយអ្នកជិតខាងជួយ ពេលនោះជនសង្ស័យបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។
បន្ទាប់មកមានយុវជនម្នាក់ដែលឃើញហេតុការណ៍នេះបានដឹកជនរងគ្រោះនៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរហើយនគរបាលបាននាំជនរងគ្រោះមកចង្អុលបង្ហាញដោយសាតែនៅខាងទឹកដីសង្កាត់ស្ទឹងមានជ័យ២ទើបប្រគល់អោយនគរបាលសង្កាត់ស្ទឹងមានជ័យទី២ធ្វើការសាកសួបន្ត៕សុខាសែនជ័យ