សម្ដេច​តេ​ជោ​អនុញ្ញាត​ឲ្យ​ម្ចាស់​មេដាយមាស​ផ្នែក​កីឡា​ប៉េតង់​ពិភពលោក​ចូល​ជួប​សំណេះសំណាល​ នៅ​រសៀល​នេះ

ចែករំលែក៖

​ភ្នំពេញ​៖​ នា​វេលា​ម៉ោង​ ៣​ និង​ ៣០​ នាទី​ រសៀល​ ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​ នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ទទួល​កីឡាការិនី​ កែ​ ឡេ​ង​ ម្ចាស់​មេដាយមាស​ផ្នែក​កីឡា​ប៉េតង់​ពិភពលោក​ ឆ្នាំ​ ២០១៥​ បន្ទាប់​ពី​កីឡាការិនី​រូប​នេះ​ បាន​ប្រកួត​ឈ្នះ​សារ​ជា​ថ្មី​ម្តងទៀត​ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ពិភពលោក​លើក​ទី​ ១៥​ ផ្នែក​ស្ត្រី​ នៅ​ប្រទេស​ថៃ​ កាលពីដើម​ ខែ​ វិច្ឆិកា​ ២០១៥​ កាលពី​ពេល​ថ្មីៗ​។​

​ជាមួយ​គ្នា​គេហទំព័រ​ Facebook​ សម្តេច​តេ​ជោ​ នឹង​ផ្សាយ​បន្ត​ផ្ទាល់​អំពី​ពិធី​នេះ​ពី​វិមាន​សន្តិភាព​ ជូន​ប្រជាពលរដ្ឋ​ និង​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស​បាន​ទស្សនា​ ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សូម​តាមដាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​នេះ​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ផ្ដើ​ម្បី​ទទួល​ព័ត៌មាន​៕​

abcd

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print