កម្មករ​ជីកដី​បុក​គ្រឹះ​ផ្ទះ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​៤​កេះ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន​ផ្ទុះ​ចំនួន​៤​កេះ​ត្រូវ​បាន​កម្មករ​ជីកដី​បុក​គ្រោះ​ធ្វើ​ផ្ទះ​ប្រទះ​ឃើញ​ កប់​ក្នុង​ដី​ហើយ​ក៏​រាយការណ៍​មក​សមត្ថកិច្ច​និង​មន្ត្រី​ស៊ី​ម៉ាក​ ចុះ​ទៅ​ត្រួតពិនិត្យ​ជីក​កកាយ​គ្រាប់​ទាំងនោះ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង​ចាំ​កំទេច​ចោល​។​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំង​៤​កេះ​ ក្នុង​នោះ​គេ​ ពិនិត្យ​ឃើញ​មាន​គ្រាប់​មីន​មួយ​គ្រាប់​ហៅ​ថា​មីន​ក្លេ​ម័​រ​ជា​ប្រភេទ​គ្រាប់​មីន​ចុច​,​ គ្រាប់​M79​ ២៩​គ្រាប់​,​ គ្រាប់បែក​៦​គ្រាប់​,​ គ្រាប់​កា​រ៉ា​ប៊ី​ន​២​បង់​ គ្រាប់កាំភ្លើង​ធុន​តូច​៥kg​ គ្រាប់​អាកា​២​បង់​,​ បង់​គ្រាប់​អ៊ឹម​សី​៣០​ បង់​ ,​កុងតាក់​ចុច​មីន​ក្លេ​ម័​រ​១​គ្រឿង​និង​ស្រោម​កាំភ្លើងខ្លី​១​។​

IMG_7716

​ការ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទះ​ខាងលើ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ជ្រៃ​កោង​ សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង​ថា​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ដែល​គេ​ប្រទះ​ឃើញ​នៅ​លើ​ដី​ឈ្មោះ​ សេង​ ប៊ុ​ន​លី​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ រស់នៅ​ភូមិ​សង្កាត់​ ខាងលើ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ដី​ខាងលើ​គឺជា​ដី​ដែល​មានផ្ទះ​ស្រាប់​ម្ចាស់​ដើម​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា​ហើយ​ត្រូវ​បាន​ឈ្មោះ​ សេង​ ប៊ុ​ន​លី​ទិញ​ពី​ម្ចាស់​ដើម​នោះ​ដើម្បី​កសាង​ផ្ទះ​ថ្មី​។​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ត្រូវ​បាន​គេ​សង្ស័យ​ម្ចាស់​ដី​មុន​ជីក​កប់​ក្នុង​ដី​ដើម្បី​លាក់បាំង​ មិនដឹង​ថា​ក្នុង​គោលបំណង​អ្វី​នោះ​ទេ​។​ គ្រាប់​នោះ​មាន​សភាព​ច្រេះ​ ស្រាំ​ដែល​សមត្ថកិច្ច​ស​និ្ន​ដ្ឋា​ន​ថា​គេ​កប់​ចោល​ក្នុង​អំឡុង​នៃ​ការ​ផ្ទុះអាវុធ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៤​និង​៥​ កក្កដា​ ឆ្នាំ​១៩៩៧​ ។​

​សូម​រំលឹក​ថា​ ប្រទេស​កម្ពុជា​អតីតកាល​ជា​ប្រទេស​ដែល​មាន​សង្គ្រាម​ផ្ទៃក្នុង​រវាង​ខ្មែរ​នឹង​ខ្មែរ​ ។​ ស្លាកស្នាម​នៃ​សង្គ្រាម​បាន​ដិតដាម​និង​បន្សល់​ទុក​នូវ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ និង​គ្រាប់​មីន​កប់​ក្នុង​ដី​ជា​ច្រើន​ទៀត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ។​ គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​និង​គ្រាប់​មីន​ ដែល​នៅ​សេសសល់​ ក៏​ត្រូវ​គេ​មើលឃើញ​ថា​ នៅ​តែ​បន្ត​បង្ក​ការ​គ្រោះថ្នាក់​ដល់​អាយុ​ ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់​ ជា​ពិសេស​ នៅ​ក្នុង​ទំ​បន់​ទិស​ ពាយព្យ​នៃ​ប្រទេស​កម្ពុជា​ គ្រា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ជម្រុញ​ខិតខំ​ដោះស្រាយ​បញ្ហា​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ ផ្ទុះ​និង​គ្រាប់​មីន​នៅ​សេសសល់​ ឱ្យ​អស់​ ដើម្បី​បញ្ចៀស​ពី​ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះ​ ៕​

IMG_7662IMG_7657IMG_7652IMG_7651

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print