ជនសង្ស័យ​៨​នាក់​ ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កងកម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​បញ្ជូន​ជនសង្ស័យ​៨​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ ក្នុង​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ រួម​ទាំង​ឧបករណ៍​ និង​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​ ។​

sewe

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក​វរសេនីយ៍ទោ​ ជឹ​ម​ ស៊ី​ថា​ អធិការ​ខណ្ឌដង្កោ​ នៅ​ថ្ងៃ​ទី​ ១៤​ ខែ​វិ​ច្ចិ​កា​ ឆ្នាំ​ ២០១៥​ រូប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បាន​មុខសញ្ញា​ ចែកចាយ​ថ្នាំ​ញៀន​ចំនួន​៤​ នាក់​ ទី​០១​ឈ្មោះ​ អ៊ូ​ សា​រិ​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ទី​០២​ឈ្មោះ​ សូ​ បណ្ឌិត​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ទី​០៣​ឈ្មោះ​ មុំ​ ចាន់​រតនា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ (​ជួញដូរ​)​ ទី​០៤​ឈ្មោះ​ មុំ​ វ៉ា​ន់​ដា​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ (​ប្រើប្រាស់​)​ ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​មាន​ ទីលំនៅ​ភូមិ​ភា​ សង្កាត់​ប្រទះ​ឡា​ង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ហើយ​កម្លាំង​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ ទី​០១​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់​ថង់​តូច​ ,​ ទី​០២​ ទុយោ​សម្រាប់​ចូក​ថ្នាំ​ញៀន​ចំនួន​០១​ ទី​០៣​ ដែកកេះ​ចំនួន​០១​ ទី​០៤​ កញ្ចប់​បារី​ហ្វី​ន​ចំនួន​០១​ ។​ ការ​បង្ក្រាប​នេះ​ស្ថិត​នៅ​ចំណុច​ទំនប់​វាលស្រែ​ ភូមិ​ភា​ សង្កាត់​ប្រទះ​ឡា​ង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​ ១២​ រសៀល​ ។​

​លោក​អធិការ​បន្ត​ថា​ក្រោយ​ឃាត់​ខ្ល​ន​មនុស្ស​៤​ នាក់​ខាងលើ​កម្លាំង​ជំនាញ​ក៏​បាន​សួរនាំ​ លុះដល់​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​០៩.៤០​នាទី​ កម្លាំង​ផ្នែក​យុត្តិធម៌​ខណ្ឌដង្កោ​ បាន​សហការ​ជាមួយ​កម្លាំង​ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​០៤​នាក់​ទៀត​ ១.​ឈ្មោះ​ ម៉ៅ​ មុំ​ ភេទ​ប្រុស​ អាយុ​៣១​ឆាំ្ន​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ព្រៃ​ស្ពឺ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ​២.​ឈ្មោះ​ ឡឹម​ អា​ម៉ី​ ភេទ​ស្រី​ អាយុ​១៨​ឆាំ្ន​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ល្វា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ៣.​ឈ្មោះ សុខ​ ចិន្តា​ ភេទ​ប្រុស​ អាយុ​១៩​ឆាំ្ន​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ល្វា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ៤.​ឈ្មោះ​ ណុ​ប​ ភា​និ​ត​ ភេទ​ប្រុស​ អាយុ​៣២​ឆាំ្ន​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ព្រៃ​ល្វា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ហើយ​ការ​ឃាត់ខ្លួន​នេះ​ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ស្ពឺ​ និង​ភូមិ​ព្រៃ​ល្វា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ហើយ​បាន​ដកហូត​វត្ថុ​តាង​ដូច​ជា​ ថ្នាំ​ញៀន​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៩​កញ្ចប់​តូច​ និង​សម្ភារៈ​ប្រើប្រាស់​ គ្រឿងញៀន​ មួយ​ចំនួន​ យក​មក​អធិការដ្ឋាន​ នគរបាល​ខណ្ឌដង្កោ​។​

​ក្រោយ​ពេលធ្វើការ​សាកសួរ​អស់​រយៈពេល​២​ថ្ងៃ​កន្លង​មក​ កងកម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​ដឹក​ជ​ញ្ចូ​ន​មនុស្ស​ទាំង​ ៨​នាក់​ ដែល​កម្លាំង​លោក​ឃាត់ខ្លួន​ខាងលើ​នេះ​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​នីតិ​វី​ធី​ច្បាប់​ ៕​

cfg

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print