គណ​:​បញ្ជាការ​ឯក​ភា​ខណ្ឌដូនពេញ​និង​កង​រាជ​អាវុធ​ហ្ថ​ខណ្ឌ​ ចុះ​ប្រមូល​ជនអនាថា​ ក្មេង​ហិតកាវ​ និង​គ្រឿងញៀន​សរុប​បាន​ចំនួន​៨០​នាក់​

ចែករំលែក៖

​ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៤:០០​នាទី​ ទៀប​ភ្លឺ​ គណ​:​បញ្ជាការ​ឯក​ភា​ខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​ សុខ​ ពេញ​វុ​ធ​ អភិបាលរង​ខណ្ឌ​ លោក​ ពេញ​ សុ​ខន​ អធិការរង​ខណ្ឌ​ និង​លោក​ ងែ​ត​ ងួ​ន​ មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហ្ថ​ខណ្ឌ​ សរុប​ចំនួន​៨០​នាក់​ ក្នុង​នោះ​មាន៖

​កម្លាំង​សាលា​ខណ្ឌ​ចំនួន​៥០​នាក់​ កម្លាំង​នគរបាល​ខណ្ឌ​ចំនួន​២០​នាក់​ កម្លាំង​បញ្ជាការ​កង​រាជ​អាវុធ​ហ្ថ​ខណ្ឌ​ចំនួន​១០​នាក់​ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​រៀបចំ​សណ្តាប់ធ្នាប់​ ប្រមូល​ជនអនាថា​ ក្មេង​ហិតកាវ​ ញៀន​ថ្នាំ​ នៅ​ជុំវិញ​ព្រះ​បរមរាជវាំង​ សួនច្បារ​មាត់ទន្លេ​ និង​ សួនច្បារ​ជុំវិញ​រមណី​ដ្ឋា​ន​ ផ្សេៗ​សរុប​:​ចំនួន​៦១​នាក់​ក្នុង​នោះ​ប្រុស​៣៩​ នាក់​ ស្រី​២២​នាក់​ ក្មេង​១០​នាក់​ ប្រមូល​មក​សាលា​ខណ្ឌ​ ធ្វើ​សាវតា​ជាតិ​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ដើម្បី​រក្សារ​ទុក​ និង​មាន​វិធានការ​បន្ត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កន្លង​មក​ក្រុម​ក្មេង​ហិតកាវ​ទាំង​អស់នេះ​តែងតែ​បង្ក​ការ​អុកឡុក​ បង្ក​ភាព​អនាធិបតេយ្យ​និង​បង្ក​បទល្មើស​ឆក់​និង​វាយ​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ ភ្ញៀវ​ទេសចរណ៍​ដែល​មក​លំហែកាយ​និង​ហាត់ប្រាណ​ថែម​ទៀត​ផង​ ៕​

image7image8image6image4image3image2image1image5

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print