ភ្នំពេញ៖ បុរស់ម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករ៉ឺម៉កម៉ូតូកងបីកំពុងបត់ឆ្លងផ្លូវចំពីមុខពេញទំហឹងបណ្ដាលអោយរងរបួសរលាត់ដៃជើង និងម៉ូតូរងការខូចខាត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង៤៥នាទី ទាបភ្លឺ ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវព្រះនរោតម្ដ កែងនិងផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរឺម៉កម៉ូតូកង់បីមួយគ្រឿងជិះតាមបណ្ដោយផ្លូវព្រះនរោតម្ដទិសដៅពីត្បូងទៅជើងហើយបានបត់ឆ្វេងឆ្លងចូល បំណងបត់ទៅ ផ្លូវលេខ២១៤ ស្របពេល បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1H-0130 ជិះតាមបណ្ដោយផ្លូវព្រះនរោតម្ដទិសដៅពីជើងទៅត្បូងបានជ្រុលទៅ បុកចំពីមុខ ពេញទំហឹងបណ្ដាលអោយម្ចាស់ម៉ូតូរងរបួសរលាត់ដៃជើងនិងម៉ូតូរងការខូចខាតទាំងសងខាង ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលដោយភាគីខាងរឺម៉កម៉ូតូកង់បីព្រមសងថ្លៃការខូចខាតនិងថ្លៃព្យាបាលរបួសចំនួន20$ដល់ភាគីម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុព្រោះមិនចង់មានរឿងវែងឆ្ងាយនិងមិនចង់មានការ រំខានដល់សមត្ថកិច្ចទើបយល់ព្រមទទួលយកសំណងនោះរួចចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ៕
ដោយ៖ ព្រែកជ័យ