បុរស​ចំនួន​3​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ ពី​បទ​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ បុរស​៣​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​ម្ចាស់ផ្ទះ​និង​ជា​អ្នកលក់​គ្រឿងញៀន​ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ នគរបាល​ស្រុក​មេមត់​ចាប់​ឃាត់ខ្លួន​ពី​បទ​រក្សា​ទុក​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ។​

IMG_2892

​លោក​ ហុង​ គឹ​ម​ហឿ​ន​ អធិការ​នគរបាល​ស្រុក​មេមត់​ បាន​បញ្ជាក់​ថា​ នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កម្លាំង​ជំនាញ​អធិការដ្ឋាន​ នគរបាល​ស្រុក​មេមត់​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត​ចុះ​ល្បាត​ត្រួតពិនិត្យ​នៅ​ចំណុច​ផ្លូវលំ​ចូល​តាម​ហាង​ឥន្ទ្រី​ធំ​ ស្ថិត​នៅ​ភូមិ​មេមត់​ផ្សារ​ ឃុំ​មេមត់​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ បាន​ជួប​មុខសញ្ញា​ដែល​ជា​ជនសង្ស័យ​២​នាក់​ទី​១​ ឈ្មោះ​ អោប​ ឧត្ដម​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ និង​ទី​២​ ឈ្មោះ​ អោម​ គា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ អ្នក​ទាំង​ពីរ​នៅ​ភូមិ​មេមត់​ផ្សារ​ ឃុំ​មេមត់​ស្រុក​មេមត់​។​

ក្ន​ង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៨​ កញ្ចប់​តូច​ សង្ស័យ​ជា​ថ្នាំ​ញៀន​នៅ​នឹង​ខ្លួន​ឈ្មោះ​ អោម​ គា​ ហើយ​ក៏​បាន​បុរស​ទាំង​ពីរ​នាក់​មក​អធិការដ្ឋាន​ នគរបាល​ស្រុក​មេមត់​ដើម្បី​សាកសួរ​បន្ទាប់​មក​ជនសង្ស័យ​ អោម​ គា​ បាន​ឆ្លើយ​សារភាព​ថា​ពួក​គេ​ទិញ​ថ្នាំ​ញៀន​នេះ​ពី​ឈ្មោះ​ អាវ​ ប្រុស​ ហៅ​ទិន​ ជា​មុខសញ្ញា​ចេញពី​ពន្ធនាគារ​ករណី​ជួញដូរ​គ្រឿងញៀន​ស្នាក់​នៅ​ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ និង​ដោយ​មានការ​ឯកភាព​របស់​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​នៅ​វេលា​ម៉ោង​៨និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​ វិ​ច្ចិ​កា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​បន្ត​ឆែកឆេរ​ផ្ទះ​ឈ្មោះ​ អាវ​ ប្រុស​ ហៅ​ទិន​ ហើយ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ម្ចាស់ផ្ទះ​មក​អ​ធិ​ា​រ​ដ្ឋា​ន​ នគរបាល​ស្រុក​មេមត់​ផង​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​3​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

IMG_2889IMG_2888IMG_2887IMG_2891IMG_2893IMG_2894

...

ដោយ៖ វ​ណ្ណះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print