លោក​ វង​ សូត​ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ

ចែករំលែក៖

​ខេត្តរតនគិរី​៖​ លោក​ វង​ ខែ​ វិច្ឆិកា​ឆ្នាំ​២០១៥​ស្ថិត​បរិ​វេន​ទីធ្លា​មហោស្រព​សម្តេច​តេ​ជោ​ដែល​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣០៤​គ្រួសារ​ មក​ពី​៤​សង្កាត់​ក្នុង​ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ។​

IMG-20151117-WA0116

​លោក​ ហ៊​ត​ ស៊ុន​ហោ​ ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ និង​យុវ​នីតិសម្បទា​បញ្ជាក់​ថា​ ដើម្បី​ចូលរួម​ចំណែក​សំរួល​ដល់​ការ​លំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​របស់​និវត្តជន​ជន​បាត់បង់​សម្បទា​មន្ទីរ​បាន​និង​កំពុង​ពង្រឹង​នៅ​ដំណើរការ​មាន​សមាគម៍​និវត្តជន​ ជន​បាត់បង់​សម្បទា​វិជ្ជាជីវ​:​ សមាគម​ន៍​អតីតមន្ត្រី​រាជការ​ស៉ី​វិល​ នឹង​សមាគម​ន៍​មនុស្ស​ ដែល​អាច​ជួយ​សម្រាលទុក្ខ​លំបាក​ នឹង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ករណី​មានទុក្ខ​លំបាក​ផ្សេងៗ​។​

​លោក​ វង​ សូត​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​និ​យុវ​នីតិសម្បទា​បាន​ចាត់ទុកជា​ធនធាន​ដ៏​មាន​សារ​:​សំខាន់​បំផុត​ដែល​បាន​ផ្តល់​នូវ​ចំណេះដឹង​នឹង​ផ្ទេរ​នៅ​បទ​ពិសោធន៍​ដ៏​ច្រើន​លើសលប់​សំរាប់​មនុស្ស​ជំនាន់​ក្រោយ​។​ ជា​ពិសេស​មនុស្ស​ចាស់​បាន​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​ថែរក្សា​នៅ​ស​មិ​ទិ្ធ​ផល​ជាតិ​នឹង​ស្នាដៃ​ជា​ប្រ​វត្ត​សាស្ត្រ​សំរាប់​មនុស្សជាតិ​។​

​ជាង​នេះ​ទៅ​ទៀត​ព្រឹទ្ធ​ឱវាទ​ និង​ដំបូន្មាន​ចាស់ទុំ​គឺជា​ផ្នែក​មួយ​នៃ​មូលដ្ឋាន​គ្រឹ​:​ដ៏​រឹង​មាំ​ក្នុង​ការ​អប់រំ​សីលធម៌​ និង​ចរិយា​ធម៌​របស់​សង្គម​ជាតិ​យើង​។​ ក្នុង​កម្មវិធី​នេះ​ដែរ​លោក​ក៏​បាន​នាំ​យក​នៅ​អំណោយ​បន្តិចបន្តួច​របស់​រាជរដ្ឋាភិបាល​ដើម្បី​ចែក​ជូន​ដល់​ចាស់ជរា​ និង​ប្រពល​រដ្ឋ​ក្រីក្រ​ចំនួន​៣០៤​គ្រួសារ​ក្នុង​មួយ​គ្រួសារៗ​ទ​ទូល​បាន​នៅ​អង្ករ​២៥​គីឡូក្រាម​ មី​១​កេះ​តូច​ មុង​១​ ភួយ​១​ ព្រមទាំង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​ផង​ដែរ​ ៕​

IMG-20151117-WA0114IMG-20151117-WA0117IMG-20151117-WA0115IMG-20151117-WA0113IMG-20151117-WA0119

...

ដោយ៖ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print