បាញ់ថ្នាំពុលសម្លាប់សត្វល្អិតការពារដំណាំពុលប្រជាពលរដ្ឋនៅជិតខាង៧នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្មេងចាស់ចំនួន៧នាក់មានអាការៈក្អួតចង្អោរ ជាបន្តបន្ទាប់ ក្រោយពីមានខ្លិនថ្នាំពុល ដែលអ្នកជិតខាងបានបាញ់ថ្នាំសម្លាប់សត្វលិ្អតការពារដំណាំ និងបានបញ្ជូនមកសង្គ្រោះបន្ទាន់ចំនួន៣នាក់មកមន្ទីរពេទ្យបង្អែកខេត្ត ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត៦ល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

DSC01652

សមត្ថកិច្ចបានអោយដឹងថា ប្រជាពលរដ្ឋដែលមានអាការៈធ្ងន់មានចំនួន៣នាក់ ១.ឈ្មោះ សាន់ ណូប៉ះ  អាយុ២៧ឆ្នាំ    ២.ឈ្មោះ លី សារ៉ស់ អាយុ៥៥ឆ្នាំ   ៣.ឈ្មោះ សាន់ សារីប៉ះ អាយុ៣៥ឆ្នាំ  ប្រជាពលរដ្ឋរស់ក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចំណែកឯក្មេង៤នាក់ទៀតមានអាការៈពុលតិចតួច  ។

ប្រជាពលរដ្ឋបានអោយដឹងថា មុនពេលដែលពួកគាតមានអាការៈពុលថ្នាំពុលនោះ មានបុរសម្នាក់ឈ្មោះសុខ សុជាតិ ​ដែលរស់នៅក្បែរផ្ទះរបស់ពួកគាត់ បានយកថ្នាំពុលបាញ់សម្លាប់សត្វល្អិត លើដំណាំពោត ប៉ុន្តែក្រោយពីបាញ់ ខ្លិនថ្នាំពុលទាំងនោះបានជះខ្លិនយ៉ាងខ្លាំងទៅលើផ្ទះរបស់ពួកគាត់ បណ្តាលអោយ គ្រួសារ ប្រជាពលរដ្ឋពួកគាត់ចាប់ផ្តើមមានអាការៈធីងធោង ឈឺក្បាល វិលមុខ រហូតដល់ក្អួតចង្អោរយ៉ាងខ្លាំងតែម្តង ដោយសារតែអាការៈក្អួតចង្អោរខ្លាំង ប្រជាពលរដ្ឋដឹកពួកគាត់យកមសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងតែម្តង ៕

DSC01645 DSC01648

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print