សម្ដេច​តេ​ជោ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ថវិកា​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​និង​ដំឡើង​ឋានន្ដរ​ ស័ក្ដិ​ជា​វរសេនីយ៍ត្រី​ជូន​ដល់​កីឡាការិនី​ កែ​ ឡេ​ង

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាការិនី​ កែ​ ឡេ​ង​ ទទួល​ បាន​មេដាយមាស​ក្នុង​ការ​ប្រកួត​ជើង​ ឯក​កីឡា​ប៉េតង់​នារី​ពិភពលោក​លើក​ទី​ ១៥​ នៅ​ប្រទេស​ថៃ​ត្រូវ​បានការ​អនុញ្ញាត​ ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​វិមាន​សន្ដិភាព​ ។​

IMG_1493

​កីឡាការិនី​កែ​ ឡេ​ង​ បាន​ទទួល​មេដាយ​ មាស​២​ជំនាន់​ ទទួល​បាន​ប្រាក់​រង្វាន់​តាម​ អនុ​ក្រិ​ដ្ឋ​ចំនួន​១២០​លាន​រៀល​ពី​រាជរ​ដ្ឋា​ ភិ​បាល​ និង​ទទួល​អំណោយ​ផ្ទាល់​ពី​សម្ដេច​ តេ​ជោ​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​ រិ​ក​ និង​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ថែម​ទៀត​ ។​ នៅ​ក្នុង​ក្របខ័ណ្ឌ​ ការងារ​អ្នកស្រី​ កែ​ ឡេ​ង​ មាន​ឋានន្ដរ​ ស័ក្ដិ​ជា​អនុសេនីយ៍ឯក​ ហើយ​ពេល​នេះ​ សម្ដេច​តេ​ជោ​បាន​ដំឡើង​ឋានៈ​ជា​អ្នក​ ស្រី​វរសេនីយ៍ត្រី​ ។​

​នៅ​ក្នុង​ឱកាស​អបអរសាទរ​ដល់​ កីឡាការិនី​ដែល​បាន​បំបែក​ឯក​គ្គ​ទ​កម្ម​ របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​ដោយ​ បាន​តួនាទី​ជា​ជើងឯក​ពិភពលោក​២​ដង​ ជាប់ៗ​គ្នា​នៅ​ឆ្នាំ​២០១៣​ និង​ឆ្នាំ​២០១៥​ នេះ​ សម្ដេច​តេ​ជោ​បាន​សម្ដែង​ការ​អប​ អរសាទរ​នូវ​ជ័យ​លា​ភី​របស់​កីឡាការិនី​ កែ​ ឡេ​ង​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​ ជ័យ​លា​ភី​មក​ជូន​ជាតិ​មាតុភូមិ​ ។​

​សម្ដេច​តេ​ជោ​បាន​លើកទឹកចិត្ដ​ដល់​ កីឡាករ​ កីឡាការិនី​ក្រោយៗ​ទៀត​ត្រូវ​ យក​គំរូ​វីរភាព​តាម​កីឡាការិនី​ កែ​ ឡេ​ង​។​ យើង​ជំនាន់​ក្រោយ​ទាំង​នារី​ ទាំង​បុរស​ អាច​ធ្វើ​បាន​ឬ​អត់​?​ សម្ដេច​តេ​ជោ​មាន​ ប្រសាសន៍​បន្ដ​ថា​ យើង​អាច​ធ្វើ​បាន​គឺ​ឱ្យ​ តែ​មានការ​ផ្ចិតផ្ចង់​ប្រឹង​ហ្វឹកហាត់​ក្នុង​ ក្របខ័ណ្ឌ​ជា​សហព័ន្ធ​ក្ដី​ ក្នុង​ក្របខ័ណ្ឌ​ជា​ ឯកជន​ក្ដី​ ក្របខ័ណ្ឌ​ជា​សង្គម​ស៊ី​វិល​ក្ដី​ក្នុង​ អ្វីៗ​ផ្សេង​ទៀត​ក្ដី​គឺ​អាច​ធ្វើ​បាន​ ។​

​ឥឡូវ​ចលនា​កីឡា​របស់​យើង​កាន់​ តែ​ខ្លាំង​ទៅ​ហើយ​ សម្ដេច​តេ​ជោ​មាន​ ប្រសាសន៍​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ការ​ប្រកួត​បាល់ទាត់​រវាង​ជម្រើសជាតិ​ កម្ពុជា​ប្រកួត​ជាមួយនឹង​ក្រុមបាល់ទាត់​ ជម្រើសជាតិ​ជប៉ុន​ សូម​ចាំ​មើល​ទាំង​ អស់​គ្នា​ មើល​ការ​ប្រកួត​វគ្គ​ជម្រុះ​ World​ Cup​ នៅ​រាជធានី​ភ្នំពេញ​ ។​

​សម្ដេច​តេ​ជោ​បញ្ជាក់​ថា​ ចាញ់​ឬ​ ឈ្នះ​នាំ​គ្នា​ទៅ​គាំទ្រ​ឱ្យ​បាន​ច្រើន​ ខ្មែរ​ទាត់​ ជាមួយ​បរទេស​ ឬ​ជាមួយ​ខ្មែរ​និង​ខ្មែរ​ គឺ​ឱ្យ​តែ​មានការ​គាំទ្រ​ប៉ុណ្ណឹង​គឺ​វិស័យ​ កីឡា​របស់​យើង​ទៅ​មុខ​ហើយ​ ។​ ការ​ គាំទ្រ​គឺ​បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ​គ្នា​ និយាយ​រួម​បើ​ទោះបី​គ្រាន់តែ​ដើរទៅ​មើល​ ក៏​បង្ហាញ​ពី​ប្រទេស​ដែល​មាន​សេចក្ដី​ សុខ​សន្ដិភាព​រួច​ស្រេច​ទៅ​ហើយ​ ហើយ​ កុំ​ខ្វល់​អ្នក​ណា​ឈ្លោះ​ជាមួយ​អ្នក​ណា​ កុំ​ ទៅ​ខ្វល់​ រឿង​របស់​អ្នក​ណា​គឺ​អ្នក​នោះ​ ដោះស្រាយ​ទៅ​និយាយ​មួយ​បែប​កុំឱ្យ​ឈឺ​ ក្បាល​ពេក​ ។​ ដូច្នេះ​ថ្ងៃនេះ​យើង​ដង្ហែ​ក្បួន​ ទៅ​ហើយ​លើកទឹកចិត្ដ​កីឡាការិនី​របស់​ យើង​ដែល​ហៅ​ថា​ មេដាយ​មាន​ពិភព​ លោក​២​ជំនាន់​ជាប់​គ្នា​ ។​

​ទាក់ទិន​នឹង​ការ​ដង្ហែ​ក្បួន​សម្ដេច​តេ​ជោ​ មាន​ប្រសាសន៍​ថា​ សូម​សាធារណជន​ មេត្ដា​យោគយល់​លោកស្រី​ កែ​ ឡេ​ង​ បាន​ លេខ​១​ស្ងាត់​ឱ្យ​ឈឹង​ ហើយ​ធ្វើ​អត្ថាធិប្បាយ​ ផ្សេងៗ​ថា​ ស៊ន​ សៀវ​ម៉ី​ ក្រមុំ​ អ្នកស្រី​ កែ​ ឡេ​ង​ ចាស់​ ។​ ប៉ុន្ដែ​សូម​សាកល្បង​គិត​ ជាមួយ​គ្នា​មើល​ យើង​កំពុង​តែ​បុណ្យ​ឯក​ រាជ្យ​ជាតិ​ មក​លើក​មេដាយមាស​នោះ​ ទេ​ គេ​នឹង​បន្ទោស​ គេ​ថា​នាយក​រដ្ឋមន្ដ្រី​ ល្ងង់ខ្លៅ​ ទៅ​ធ្វើ​ពិធី​ឱ្យ​អ្នកស្រី​កែ​ ឡេ​ង​ ស្នើ​ ជាមួយនឹង​ព្រះ​បិតា​ជាតិ​ វិមាន​ឯក​រា​ជ័យ​ តែ​ម្ដង​ នេះ​នឹង​បង្កើត​រឿង​លើ​រឿង​ ។​ ដូច្នេះ​សង្ឃឹមថា​មានការ​យោគយល់​ ៕​

IMG_1490IMG_1470

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print