ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​កំពុង​បត់​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួសស្រាល​

ចែករំលែក៖

ភ្នំពេញ​៖​ បុរស់​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ជ្រុល​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង​បី​កំពុង​បត់​ឆ្លងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​អោយ​រង​របួស​រលាត់​ដៃជើង​ និង​ម៉ូតូ​រង​ការ​ខូចខាត​ ។​

IMG-20151118-WA0003

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៤៥​នាទី​ ទាប​ភ្លឺ​ ថ្ងៃ​ទី​១៨​ ខែ​វិ​ឆ្ឆិ​កា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត​ម្ដ​ កែង​និង​ផ្លូវ​លេខ​២១៤​ ស្ថិត​ក្នុង​សង្កាត់​ បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​រឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ជិះ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត​ម្ដ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ហើយ​បាន​បត់​ឆ្វេង​ឆ្លង​ចូល​ បំណង​បត់​ទៅ​ ផ្លូវ​លេខ​២១៤​ ស្រប​ពេល​ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ ឌ្រី​ម​សង់​C125​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ចាម​1H-0130​ ជិះ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត​ម្ដ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​ជ្រុល​ទៅ​ បុក​ចំ​ពីមុខ​ ពេញទំហឹង​បណ្ដាល​អោយ​ម្ចាស់​ម៉ូតូ​រង​របួស​រលាត់​ដៃជើង​និង​ម៉ូតូ​រង​ការ​ខូចខាត​ទាំង​សងខាង ​។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និង​ធ្វើការ​សម្របសម្រួល​ដោយ​ភាគី​ខាង​រឺ​ម៉ក​ម៉ូតូ​កង់​បី​ព្រម​សង​ថ្លៃ​ការ​ខូចខាត​និង​ថ្លៃ​ព្យាបាល​របួស​ចំនួន​20$​ដល់​ភាគី​ម៉ូតូ​ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ព្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​និង​មិន​ចង់​មានការ​ រំខាន​ដល់​សមត្ថកិច្ច​ទើប​យល់ព្រម​ទទួលយក​សំណង​នោះ​រួច​ចែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ ៕​

IMG-20151118-WA0000IMG-20151118-WA0001IMG-20151118-WA0002

ដោយ៖ ព្រែក​ជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print