ភ្នំពេញ៖ កីឡាការិនី កែ ឡេង ទទួល បានមេដាយមាសក្នុងការប្រកួតជើង ឯកកីឡាប៉េតង់នារីពិភពលោកលើកទី ១៥ នៅប្រទេសថៃត្រូវបានការអនុញ្ញាត ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិមានសន្ដិភាព ។
កីឡាការិនីកែ ឡេង បានទទួលមេដាយ មាស២ជំនាន់ ទទួលបានប្រាក់រង្វាន់តាម អនុក្រិដ្ឋចំនួន១២០លានរៀលពីរាជរដ្ឋា ភិបាល និងទទួលអំណោយផ្ទាល់ពីសម្ដេច តេជោទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេ រិក និងទទួលបានគ្រឿងឥស្សរិយយស ជាតូបការថែមទៀត ។ នៅក្នុងក្របខ័ណ្ឌ ការងារអ្នកស្រី កែ ឡេង មានឋានន្ដរ ស័ក្ដិជាអនុសេនីយ៍ឯក ហើយពេលនេះ សម្ដេចតេជោបានដំឡើងឋានៈជាអ្នក ស្រីវរសេនីយ៍ត្រី ។
នៅក្នុងឱកាសអបអរសាទរដល់ កីឡាការិនីដែលបានបំបែកឯកគ្គទកម្ម របស់ខ្លួនប្រកបដោយជោគជ័យដោយ បានតួនាទីជាជើងឯកពិភពលោក២ដង ជាប់ៗគ្នានៅឆ្នាំ២០១៣ និងឆ្នាំ២០១៥ នេះ សម្ដេចតេជោបានសម្ដែងការអប អរសាទរនូវជ័យលាភីរបស់កីឡាការិនី កែ ឡេង ដែលបានខិតខំប្រឹងប្រែងយក ជ័យលាភីមកជូនជាតិមាតុភូមិ ។
សម្ដេចតេជោបានលើកទឹកចិត្ដដល់ កីឡាករ កីឡាការិនីក្រោយៗទៀតត្រូវ យកគំរូវីរភាពតាមកីឡាការិនី កែ ឡេង។ យើងជំនាន់ក្រោយទាំងនារី ទាំងបុរស អាចធ្វើបានឬអត់? សម្ដេចតេជោមាន ប្រសាសន៍បន្ដថា យើងអាចធ្វើបានគឺឱ្យ តែមានការផ្ចិតផ្ចង់ប្រឹងហ្វឹកហាត់ក្នុង ក្របខ័ណ្ឌជាសហព័ន្ធក្ដី ក្នុងក្របខ័ណ្ឌជា ឯកជនក្ដី ក្របខ័ណ្ឌជាសង្គមស៊ីវិលក្ដីក្នុង អ្វីៗផ្សេងទៀតក្ដីគឺអាចធ្វើបាន ។
ឥឡូវចលនាកីឡារបស់យើងកាន់ តែខ្លាំងទៅហើយ សម្ដេចតេជោមាន ប្រសាសន៍ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ការប្រកួតបាល់ទាត់រវាងជម្រើសជាតិ កម្ពុជាប្រកួតជាមួយនឹងក្រុមបាល់ទាត់ ជម្រើសជាតិជប៉ុន សូមចាំមើលទាំង អស់គ្នា មើលការប្រកួតវគ្គជម្រុះ World Cup នៅរាជធានីភ្នំពេញ ។
សម្ដេចតេជោបញ្ជាក់ថា ចាញ់ឬ ឈ្នះនាំគ្នាទៅគាំទ្រឱ្យបានច្រើន ខ្មែរទាត់ ជាមួយបរទេស ឬជាមួយខ្មែរនិងខ្មែរ គឺឱ្យតែមានការគាំទ្រប៉ុណ្ណឹងគឺវិស័យ កីឡារបស់យើងទៅមុខហើយ ។ ការ គាំទ្រគឺបង្ហាញនូវសាមគ្គីភាពជាមួយគ្នា និយាយរួមបើទោះបីគ្រាន់តែដើរទៅមើល ក៏បង្ហាញពីប្រទេសដែលមានសេចក្ដី សុខសន្ដិភាពរួចស្រេចទៅហើយ ហើយ កុំខ្វល់អ្នកណាឈ្លោះជាមួយអ្នកណា កុំ ទៅខ្វល់ រឿងរបស់អ្នកណាគឺអ្នកនោះ ដោះស្រាយទៅនិយាយមួយបែបកុំឱ្យឈឺ ក្បាលពេក ។ ដូច្នេះថ្ងៃនេះយើងដង្ហែក្បួន ទៅហើយលើកទឹកចិត្ដកីឡាការិនីរបស់ យើងដែលហៅថា មេដាយមានពិភព លោក២ជំនាន់ជាប់គ្នា ។
ទាក់ទិននឹងការដង្ហែក្បួនសម្ដេចតេជោ មានប្រសាសន៍ថា សូមសាធារណជន មេត្ដាយោគយល់លោកស្រី កែ ឡេង បាន លេខ១ស្ងាត់ឱ្យឈឹង ហើយធ្វើអត្ថាធិប្បាយ ផ្សេងៗថា ស៊ន សៀវម៉ី ក្រមុំ អ្នកស្រី កែ ឡេង ចាស់ ។ ប៉ុន្ដែសូមសាកល្បងគិត ជាមួយគ្នាមើល យើងកំពុងតែបុណ្យឯក រាជ្យជាតិ មកលើកមេដាយមាសនោះ ទេ គេនឹងបន្ទោស គេថានាយករដ្ឋមន្ដ្រី ល្ងង់ខ្លៅ ទៅធ្វើពិធីឱ្យអ្នកស្រីកែ ឡេង ស្នើ ជាមួយនឹងព្រះបិតាជាតិ វិមានឯករាជ័យ តែម្ដង នេះនឹងបង្កើតរឿងលើរឿង ។ ដូច្នេះសង្ឃឹមថាមានការយោគយល់ ៕
ដោយ៖ ហេង សូរិយា