បុរស​២​នាក់​ បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​ក្នុង​ថ្ងៃ​តែ​មួយម្នាក់​នៅ​ស្រុក​ត្បូងឃ្មុំ​ ម្នាក់​ទៀត​នៅ​ស្រុក​ក្រូចឆ្មារ

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ បុរស​២​នាក់​បាន​សម្រេចចិត្ត​គិត​ខ្លី​ធ្វើ​អត្តឃាត​ដោយ​ចងក​នៅ​លើ​ដើមឈើ​ដើម្បី​បញ្ចប់ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ​ ព្រោះតែ​មាន​វិបត្តិ​ផ្សេងៗ​គ្នា​។​ សមត្ថកិច្ច​បាន​និយាយ​ថា​ ករណី​ទី​១​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧​ វិច្ឆិកា ​២០១៥​នៅ​ភូមិ​ត្រពាំង​សង្កែ ​ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ឈ្មោះ​ន​ល់​ ធី​ម​ អាយុ​២៤​ឆ្នាំ​ ខណៈ​យក​ខ្សែ​អង្រឹង​ ចងក​ ធ្វើ​អត្តឃាត​នៅ​លើ​ដើមកា​ស្យា​ ក្បែរផ្លូវ​ក្រោយ​ភូមិ​កើតហេតុ​ ។​

er4

​ករណី​ចងករ​សម្លាប់​ខ្លួន​មូលហេតុ​ បន្ទាប់​ពី​ជន​រង​គ្រោះ​ បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ ពេល​នោះ​ មាន​អារម្មណ៍​មិន​ប្រក្រតី​ ចេះ​តែ​ចង់​ធ្វើ​អត្តឃាត​ជា​ច្រើន​ដង​ ដោយ​លេបថ្នាំ​ប៉ុនប៉ង​ ធ្វើ​អត្តឃាត​ តែ​ត្រូវ​បាន​ឪពុក​ម្ដាយ​ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេល​ លុះ​រហូត​ដល់​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៧​វិច្ឆិកា​នេះ​ ជន​រង​គ្រោះ​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​បាន​សម្រេច​តែ​ម្ដង​។​

​ចំណែក​ករណី​ទី​២​វិញ​សមត្ថកិច្ច​បញ្ជាក់​ថា​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៧​វិច្ឆិកា​២០១៥​ នៅ​ភូមិ​ស្រះ​ ឃុំ​ឈូក​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ ដោយ​មាន​បរុស​ម្នាក់​ឈ្មោះ​កេ​ត​ កេ​ន​ អាយុ​៤២​ឆ្នាំ​ បាន​យក​ក្រមា​ចងក​ ធ្វើ​អត្តឃាត​ នៅ​លើ​ដើម​កៅស៊ូ​ នៅ​ចំណុច​ឡូត៍​លេខ​១៤​ បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ ដោយ​មូលហេតុ​មាន​ជម្លោះ​ជាមួយនឹង​ប្រពន្ធ​របស់​ខ្លួន​។​

​ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​បាន​ចុះ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ទាំង​២​នាក់​ហើយ​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន​ផង​ដែរ​៕

csds

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print