រថយន្ដ​ឡិច​ស៊ី​ស​របស់​មន្ដ្រី​យោធា​ មូលដ្ឋាន​រាម​បុក​រថយន្ដ​កាម​រី​របួស​ ធ្ងន់​ស្រាល​៧​នាក់

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ គ្រោះថ្នាក់​ចរាចរ​ មួយ​បាន​កើតឡើង​រវាង​រថយន្ដ​ឡិច​ស៊ី​ស​ ៤៧០​របស់​មន្ដ្រី​យោធា​នៅ​មូលដ្ឋាន​ រាម​បុក​រថយន្ដ​កាម​រី​បណ្ដាល​ឱ្យ​អ្នក​ បើកបរ​និង​អ្នក​រួម​ដំណើរ​៧​នាក់​រង​របួស​ ធ្ងន់​ស្រាល ​។​

see-14

គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៤​ ចំណុច​ ស្ពាន​ជី​ង​ជ្រង​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៨៦-១៨៧​ ភូមិ​-​ឃុំ​អណ្ដូង​ថ្ម​ ស្រុក​ព្រៃ​ នប់​ ខេត្ដ​ព្រះ​សីហ​នុ ​។​

​នគរបាល​ស្រុក​ព្រៃ​នប់​បានដឹង​ថា​ រថយន្ដ​បង្ក​ម៉ា​ល​ឡិច​ស៊ី​ស​៤៧០​ ពណ៌​ ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-8883​ បើកបរ​ដោយ​មន្ដ្រី​យោធា​នៅ​មូលដ្ឋាន​ រាម​ឈ្មោះ​ ហួត​ សុ​ភី​ ។​ ចំណែក​រថយន្ដ​ កាម​រី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ច​.៨០៨៧​ ភព​.២​ អ្នកបើកបរ​រង​របួសធ្ងន់​ឈ្មោះ​ គឹ​ម​ តុង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មាន​ទី​ លំនៅ​ភូមិ​វាល​មាស​ ឃុំ​វាល​រេញ​ ស្រុក​ ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

​នគរបាល​បញ្ជាក់​ថា​ អ្នក​រួម​ដំណើរ​ ក្នុង​រថយន្ដ​កាម​រី​ដែល​រង​របួស​៦​នាក់​ ទី​១-​ឈ្មោះ​ សូ​ ឌឿ​ន​ ភេទ​ប្រុស​ អាយុ​៤៨​ ឆ្នាំ​ មុខរបរ​កសិករ​ រង​របួសធ្ងន់​,​ ទី​២-​ ឈ្មោះ​ ហួត​ ហ៊ា​ង​ ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​ឈ្មោះ​ សូ​ ឌឿ​ន​ រង​របួស​ ធ្ងន់​,​ ទី​៣-​ឈ្មោះ​ ឌឿ​ន​ ស្រី​ម៉ៅ​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ រង​របួសធ្ងន់​,​ ទី​៤-​ឈ្មោះ​ ឌឿ​ន​ ស្រី​មុំ​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ រង​ របួសធ្ងន់​,​ ទី​៥-​ឈ្មោះ​ រី​ ស្រី​នាថ​ ភេទ​ ស្រី​ អាយុ​៣​ឆ្នាំ​ រង​របួសធ្ងន់​ ទាំង​៥​នាក់​ រស់នៅ​ភូមិ​ព្រៃ​នប់​១​ ឃុំ​-​ស្រុក​ព្រៃ​នប់​ និង​ទី​៦-​ឈ្មោះ​ យិ​ន​ សូ​នី​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ មុខរបរ​គ្រូពេទ្យ​ មាន​ទី​លំ​ នៅ​ភូមិ​-​ឃុំ​ទួល​ទទឹង​ ស្រុក​ព្រៃ​នប់​ រង​ របួសធ្ងន់​។​ បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ រីឯ​រថ​ យន្ដ​ទាំង​២​គ្រឿង​យក​មក​រក្សា​ទុក​នៅ​ កន្លែង​សមត្ថកិច្ច ​។​

​តាម​សាក្សី​បាន​អះអាង​ថា​ មុន​កើត​ ហេតុ​រថយន្ដ​ឡិច​ស៊ី​ស​ធ្វើ​ដំណើរ​ពី​កើត​ មក​លិច​(​ពី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះ​សីហ​នុ​)​ ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ រថយន្ដ​កាម​រី​ក្នុង​ទិស​ដៅ​បញ្ចា​ស​គ្នា​ បណ្ដាល​ឱ្យ​អ្នក​នៅ​ក្នុង​រថយន្ដ​កាម​រី​ទាំង​ អ្នក​បើក​និង​អ្នក​រួម​ដំណើរ​រង​របួស​តែ​ម្ដង​ ៕​

see (4)see (3)see (2)seedr

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print