ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​សាលាដំបូង​ខេត្តស្ទឹងត្រែង​

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ភ្នំក្រវាញ​ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ។​

IMG_8342

​ប្រ​តិ​ប​តិ្ដ​ការ​នេះ​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​ ៨.៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​នឹង​ផ្ទះ​ជនសង្ស័យ​ ស្ថិត​ក្នុងភូមិ​អូរ​ស្រាវ​ ឃុំ​ព្រ​ងិ​ល​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ។​

​លោក​វរៈសេនីយ៍ទោ​ ស៊ឹង​ សុ​ភ័​ក្រ​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ មឿ​ន​ ចាន់​ថុ​ន​ (​មី​ញ​)​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​.​ឃុំ​ខាងលើ​ ។​ លោកនាយ​ការិយាល័យ​បន្ដ​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​គឺ​អនុវត្តន៍​តាម​ដីកា​ បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​ ៣១២​ ដក​ប​ច​ខ​ ចុះ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៤​ របស់​ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ខណៈ​ជនសង្ស័យ​រូប​នេះ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ឃាតកម្ម​ប្រព្រឹត្ត​នៅ​ភូមិ​.​ឃុំ​ភ្លុក​ ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៤​ ។​

លោកនាយ​ការិយាល័យ​បន្ដ​ទៀត​ថា​ ទោះបី​កិច្ចការ​ជួប​ភាព​លំបាក​យ៉ាងណា​ក្ដី​ លោក​នៅ​តែ​ដឹកនាំ​កម្លាំង​ពុះពារ​ប្រឹងប្រែង​គ្រប់​ឧបសគ្គ​ដើម្បី​អនុវត្ត​ ក្នុង​នាម​លោក​ជា​នាយ​នគរបាល​បម្រើ​ប្រជាពលរដ្ឋ​មួយ​រូប​ ហើយ​ជនសង្ស័យ​កំពុង​រង​ចាំ​សមត្ថកិច្ច​ជំនាញ​ខេត្តស្ទឹងត្រែង​ ដើម្បី​ប្រគល់​ខ្លួន​ជនសង្ស័យ​ខាងលើ​បន្ត​តាម​នីតិវិធី​ ៕​

ដោយ៖ ប៉ឹម​ ពិន​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print