ទស្សនៈកូនខ្មែរ៖ ទៅបោះឆ្នោតថ្ងៃទី ២៩ កក្កដា បញ្ជាក់ថា យើងឈរនៅខាងអំពើល្អ!

ចែករំលែក៖

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះជាការបោះឆ្នោត មួយដ៏មានសារៈសំខាន់បំផុតដើម្បីកំណត់ជោគវាសនាខ្លួនឯង និងជោគវាសនាប្រទេសជាតិយើង។ អ្វីដែល យើងគួរគប្បីយល់នោះ គឺមាននិន្នាការពីរកំពុងដើរបញ្ច្រាសទិសគ្នា។ និន្នាការទី១៖ គឺជាក្រុមភាគច្រើនដែល តំណាងដោយគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចដ៏ចំណាស់មួយនៅកម្ពុជា និងនៅក្នុងតំបន់។ គណបក្សនេះឈ្នះឆ្នោតជារៀងរហូតមកដោយសារពលរដ្ឋភាគច្រើនបោះឆ្នោតគាំទ្រ ហើយបច្ចុប្បន្នកំពុងដើរ តួនាទីជាអ្នកការពារការបោះឆ្នោតជាទៀងទាត់ ការពារសន្តិភាព ស្ថិរភាពនយោបាយ និងការពារអធិបតេយ្យភាព ជាតិចេញពីការជ្រៀតជ្រែករបស់បរទេស។ រីឯនិន្នាការទី២៖ ជាក្រុមសំឡេងភាគតិចតំណាងដោយក្រុមប្រឆាំង ជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី ។ ក្រុមនេះជាអ្នកតាមយាយីបំផ្លាញការបោះឆ្នោត បំផ្លាញសន្តិភាព ស្ថិរភាព នយោបាយ និងដាក់ខ្លួនជាកញ្ជះបរទេសដាច់ថ្លៃ។ ក្រុមនេះកំពុងរិះរកមធ្យោបាយនិងឧបាយកលពិសពុល គ្រប់បែបយ៉ាងដើម្បីអុកឡុកការបោះឆ្នោតតាមរយៈការធ្វើឲ្យមានភាពវឹកវរ ចលាចលសង្គមបាត់បង់ស្ថិរភាព នយោបាយ ហើយអូសទាញ ប្រទេសឲ្យធ្លាក់ក្នុងកលយុគនិងភ្លើងសង្គ្រាម។ ក្រុមនេះធ្វើសកម្មភាពគ្រប់បែប យ៉ាងដើម្បីកុំឲ្យប្រទេសនេះបានស្ងប់ស្ងាត់ កុំឲ្យប្រជាពលរដ្ឋខ្មែរដេកលក់ស្រួល កុំឲ្យបរទេសយកលុយមក វិនិយោគនៅស្រុកខ្មែរ។

ក្នុងន័យនេះ ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា គឺជាការបោះឆ្នោតដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ៖

អត្ថន័យទី១៖ គឺជាការបោះឆ្នោតដើម្បីកំណត់ជោគវាសនារបស់យើង និងប្រទេសយើង។ ចេញទៅ បោះឆ្នោត ថ្ងៃ ២៩ កក្កដា មានន័យថាជាការរក្សាសន្តិភាព ស្ថិរភាពសង្គម និងរក្សាលំនឹងជីវភាពដែលយើងកំពុង មានសព្វថ្ងៃ និងបន្តអភិវឌ្ឍឈានឡើងកាន់តែខ្ពស់ថែមទៀតក្រោមម្លប់សុខ សន្តិភាព និងការអភិវឌ្ឍន៍។

អត្ថន័យទី២៖ គឺជាការបោះឆ្នោតដើម្បីការពារអ្នកកសាង និងប្រឆាំងអ្នកបំផ្លាញ៖ ទោះបីជាអ្នកកសាង មានចំនួនភាគច្រើនរួចទៅហើយក្តី ប៉ុន្តែយើងទាំងអស់គ្នាត្រូវចូលរួមចំណែកការពារអំពើល្អដោយនាំគ្នាចេញ ទៅបោះឆ្នោតដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសរបស់យើង។ ការចេញ ទៅបោះឆ្នោត ក៏ដើម្បីបង្ហាញការប្រឆាំងចំពោះក្រុមដែលចាំតែបំផ្លាញដំណើរការបោះឆ្នោតមិនព្រមឈប់នោះ ផងដែរ។ នេះជាគុណធម៌ដ៏ល្អសម្រាប់ពូជសាសន៍ខ្មែរ។

អត្ថន័យទី៣៖ គឺជាការបោះឆ្នោតដើម្បីរក្សារបបប្រជាធិបតេយ្យ សេរី ពហុបក្ស កុំឲ្យបាត់បង់។ បច្ចុប្បន្ន មានគណបក្សនយោបាយជាច្រើនបានកកើតឡើងជាបន្តបន្ទាប់។ ចំនួនកើនឡើងយ៉ាងគំហុកនៃគណបក្ស នយោបាយរយៈពេលចុងក្រោយនេះសបញ្ជាក់ថា ប្រជាធិបតេយ្យ សេរី ពហុបក្សខំប្រឹងដុះពន្លកនៅលើទឹកដី កម្ពុជាខណៈដែលគណបក្សមួយនោះដែលប្រកាន់ទស្សនៈអញនិយម មានតែអញខ្លាំង មានតែអញគ្រាន់បើ បានស្លាប់បាត់ពីភពនយោបាយទៅហើយដោយសារតែមហិច្ឆតាដ៏អាក្រក់របស់ខ្លួន។ ដូច្នេះការចេញទៅបោះឆ្នោត ថ្ងៃទី ២៩ កក្កដា មានន័យថា យើងទាំងអស់គ្នាចូលរួមពូនជ្រុំរបបប្រជាធិបតេយ្យ សេរី ពហុបក្សឲ្យកាន់តែ លូតលាស់ទៅមុខ។

អត្ថន័យទី៤៖ គឺជាការបោះឆ្នោតដើម្បីពង្រឹងអធិបតេយ្យភាពជាតិ និងមោទនភាពជាតិក្នុងនាមជា ខ្មែរពូជអ្នកសាងអង្គរ, ខ្មែរពូជអ្នកខ្លាំងមិនឱនក្បាលធ្វើកញ្ជះបរទេសណាទាំងអស់។ នៅពេលដែលយើងទាំង អស់គ្នាបង្ហាញឆន្ទៈថា ខ្មែរអាចឈរលើជើងខ្លួនឯងទាំងពីរបាន ខ្មែរអាចពឹងលើបាតដៃរបស់ខ្លួនផ្ទាល់បាន និង ខ្មែរអាចរស់ដោយកម្លាំងញើសឈាមខ្លួនឯងបាន យើងនឹងក្លាយជាពូជសាសន៍មួយរឹងមាំទៅថ្ងៃអនាគតដែល មិនដេកចាំពឹងលើមហាអំណាចណាទាំងអស់។

និយាយដោយខ្លី ការចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះ គឺជាកាយវិការដែលយើង ចង់បង្ហាញថា យើងឈរនៅខាងសភាវៈល្អ~នៅខាងអ្នកសង្គ្រោះ អ្នកកសាង និងអ្នកការពារ ហើយយើងស្អប់ខ្ពើម អ្នកបំផ្លាញ, អ្នកជាន់ពន្លិច និងអ្នកនាំប្រទេសទៅរកភាពវឹកវរ។ យើងស្រឡាញ់ការពារអ្នកជាតិនិយម និងស្អប់ ខ្ពើមពួកបរទេសនិយម។ យើងស្រឡាញ់អ្នកដឹកនាំដែលនៅជាមួយយើងគ្រប់កាលៈទេសៈ និងមានមុខពេល យើងជួបការលំបាក តែយើងស្អប់ខ្ពើមអ្នកនយោបាយដែលពូកែបង្កបញ្ហា ហើយរត់ចោលស្រុកទុកឲ្យយើងរងារ កំព្រាឯកា។ ទាំងនេះគឺជាអត្ថន័យដែលយើង ទាំងអស់គ្នាត្រូវចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ឲ្យបាន គ្រប់គ្នាក្នុងនាមជាពលរដ្ឋល្អដែលមិនចង់ឃើញប្រទេសជាតិធ្លាក់ក្នុងសភាពវឹកវរចលាចលសារជាថ្មី៕

...

 

ដោយ៖ តំណាងពលរដ្ឋខ្មែរអ្នកបោះឆ្នោត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print