ជនជាតិ​វៀតណាម​​៩​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អន្តោ​ប្រ​សេន៍​ ចុះ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ មក​រស់នៅ​ប្រទេស​កម្ពុជា​ខុសច្បាប់​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កម្លាំង​សមត្ថកិច្ច​អន្តោ​ប្រ​សេន៍​ ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់​(​ស្រី​ចំនួន​២​នាក់​)​ពាក់ព័ន្ធ​នឹង​ករណី​ មក​រស់នៅ​ប្រទេស​កម្ពុជា​ខុសច្បាប់​ នៅ​តាម​បណ្ដោយ​ផ្លូវ​២១៣​ ចំណុច​ផ្ទះ​ជួល​លេខ​១២​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

image73

​លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ អនុវត្តន៍​និ​តិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ធ្វើការ​ស្រាវជ្រាវ​ និង​ទទួល​បាន​ព័ត៌មាន​ថា​ មាន​ជនជាតិ​វៀតណាម​ ចំនួន​៩​នាក់​(​ស្រី​ចំនួន​២​នាក់​)​ មករ​កសី​ុ​បើក​ដេរ​ស្បែកជើង​ ។​

​លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច​ កម្លាំង​របស់​លោក​បាន​រក​ឃើញ​ ជនជាតិ​វៀតណាម​ចំនួន​៩​នាក់​(​ស្រី​ចំនួន​២​នាក់​)​ត្រូវ​បាន​ សមត្ថកិច្ច​ឃាត់ខ្លួន​ប​ញ្ជួ​ន​ទៅ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ ។​

​ពាក់ព័ន្ធ​និង​ករណី​នេះ​ផង​ដែរ​លោក​ក៏​បាន​ធ្វើការ​អំពាវនាវ​និង​សុំ​អោយ​ជន​បទេស​ដែល​ស្នាក់​នៅ​និង​ធ្វើការ​សុំ​ច្បាប់​ និង​ គោរព​ច្បាប់​ ប្រទេស​កម្ពុជា​ផង​ បើ​ពុំនោះ​ទេ​ សមត្ថកិច្ច​ និង​ចាត់វិធានការ​ដោយ​ពុំ​លើកលែង​ឡើយ​ ៕​

image6image5image4image3image2image1

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print