ភ្នំពេញ៖ នៅវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចអន្តោប្រសេន៍ ចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩នាក់(ស្រីចំនួន២នាក់)ពាក់ព័ន្ធនឹងករណី មករស់នៅប្រទេសកម្ពុជាខុសច្បាប់ នៅតាមបណ្ដោយផ្លូវ២១៣ ចំណុចផ្ទះជួលលេខ១២ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ និងទទួលបានព័ត៌មានថា មានជនជាតិវៀតណាម ចំនួន៩នាក់(ស្រីចំនួន២នាក់) មករកសីុបើកដេរស្បែកជើង ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបន្តទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យរួច កម្លាំងរបស់លោកបានរកឃើញ ជនជាតិវៀតណាមចំនួន៩នាក់(ស្រីចំនួន២នាក់)ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បី ។
ពាក់ព័ន្ធនិងករណីនេះផងដែរលោកក៏បានធ្វើការអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ ៕
ដោយ៖ ស រស្មី