បទល្មើស​នេសាទ​ពេញ​ស្ទឹង​សង្កែ​

ចែករំលែក៖

​ខេត្ដបាត់ដំបង​៖​ ប្រជាពលរដ្ឋ​និយាយ​ ថា​ មន្ដ្រី​ជលផល​ខេត្ដបាត់ដំបង​ហាក់​ មិន​អើពើ​ទាល់តែ​សោះ​ ខណៈ​បទល្មើស​ នេសាទ​ ដូច​ជា​ការ​ដាក់​ឆ្នុក​ ស្បៃ​អ៊ុយ​ និង​សម្រាស់​កើត​មាន​ពាសពេញ​ស្ទឹង​ សង្កែ​ ។​

sw

បើ​តាម​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ ថា​ បទល្មើស​ ឆ្នុក​ ស្បៃ​ អ៊ុយ​និង​ សម្រាស់​ទាំងនោះ​ត្រូវ​គេ​ដាក់​ចាប់ពី​ ចំណុច​ភូមិ​ព្រែក​តា​តន់​សង្កាត់​ព្រែក​ ព្រះស្ដេច​ ក្រុង​បាត់ដំបង​ រហូត​ទៅ​ដល់​ ឃុំ​វត្ដ​តា​មិ​ម​ ស្រុក​សង្កែ​ដែល​បាន​និង​ កំពុង​បំផ្លាញ​ទៅ​ដល់​ពូជពង្ស​មច្ឆជាតិ​ យ៉ាង​ខ្លាំង​ ។​

​លោក​ ជួង​ សុភា​ នាយ​ខណ្ឌ​ជលផល​ ខេត្ដបាត់ដំបង​បាន​ថ្លែង​ថា​ កាលពី​លើក​ មុន​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ម្ដង​រួច​ហើយ​ ប៉ុន្ដែ​ក្រុម​ប្រជា​នេសាទ​ ទាំងនោះ​បានដឹង​ខ្លួន​មុន​ រួច​ក៏​នាំ​គ្នា​រើ​ អស់​តែ​យ៉ាងណា​ក៏​ដោយ​លោក​នឹង​ឱ្យ​ មន្ដ្រី​ជលផល​ខាង​ស្រុក​សង្កែ​ចុះ​ទៅ​មើល​ ។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុម​ប្រជា​ពល​ រដ្ឋ​និយាយ​ថា​ ពួក​គាត់​នឹង​រង់ចាំ​មើល​ ចំណាត់ការ​របស់​មន្ដ្រី​ជលផល​ តើ​អាច​ ធ្វើ​បាន​ ឬ​យ៉ាងណា​ ?

​អភិបាលរង​ស្រុក​រុក្ខ​គិរី​ លោកស្រី​ សេង​ ឌី​ មាន​ប្រសាសន៍​ថា​ បញ្ហា​នេះ​ លោកស្រី​ពុំ​អាច​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ប្រជាពលរដ្ឋ​បាន​ភ្លាមៗ​នោះ​ទេ​ ។​ តែ​ទោះ​យ៉ាងណា​ លោកស្រី​អះអាង​ថា​ អាជ្ញាធរ​ស្រុក​បាន​ទទួល​សំណើ​របស់​ប្រជាពលរដ្ឋ​រួចរាល់​ហើយ​ហើយ​ថា​នឹង​នាំ​ រឿង​នេះ​ដាក់​ជូន​ទៅ​លោក​អភិបាល​ដោះ​ ស្រាយ​បន្ដ​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print