រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បុក​ជាមួយ​រថយន្ត​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ​ ស្លាប់​៥​នាក់​ របួសធ្ងន់​ម្នាក់​ នៅ​ខេត្តតាកែវ

ចែករំលែក៖

​ខេត្តតាកែវ​៖​ មនុស្ស​យ៉ាងតិច​៥​នាក់​បាន​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ រីឯ​ម្នាក់​ទៀត​រង​របួសធ្ងន់​បន្ទាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​សង្ស័យ​ងងុយដេក​បើក​បុក​ជាមួយ​រថយន្ត​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ​ បញ្ច្រាស់ទិស​គ្នា​ ។​

12270369_1615136182066579_1895352448_n

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ភូមិ​ទួល​តា​ចិន​ ឃុំ​ខ្វា​យ​ ស្រុក​សំរោង​ ខេត្តតាកែវ​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​៥​នាក់​បាន​បាត់បង់​ជីវិត​សុទ្ធតែ​ប្រុស​ រីឯ​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ។​ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ​ទេ​ ។​

​ភ្នាក់ងារ​យក​ព័ត៌មាន​កាសែត​នគរវត្ត​ប្រចាំ​ខេត្តតាកែវ​ លោក​ ជី សូ​រកា​ បាន​រាយការណ៍​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បុក​ជាមួយ​រថយន្ត​ម្ខាង​ទៀត​ដែល​ធ្វើ​ចរាចរណ៍​បញ្ច្រាស់ទិស​គ្នា​នោះ​តែ​ម្តង​ ៕​

12270463_1615136185399912_766160972_n12278135_1615136145399916_330953565_n

...

ដោយ៖ ជី​ សូរ​កា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print