ភ្នំពេញ ៖ ដើម្បីសម្រួលដល់ការធ្វើចរាចរនៅគ ល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ស្ថិតក្នុងខណ្ឌច្បារអំពៅអោយមានរ បៀបរៀបរយ រាជរដ្ឋាភិបាលក៍ដូចជាសាលារាជធានី ភ្នំពេញបានធ្វើការស្ថាបនាផ្លូវស ម្រាប់រំដោះចរាចរកុំអោយកកស្ទះ ផ្ទុយទៅវិញមានអ្នកបើកបរយានយន្ត មួយចំនួនតូចកំពុងធ្វើជាគំរូអាក្ រកដល់អ្នកបើកបរផ្សេងៗទៀត មានផ្លូវស្របទិសសម្រាប់ធ្វើចរាច រដែរ តែមិនបើកបរទេ បែរជាមកបើកបរកាត់ទទឹងផ្លូវនៅគល់ ស្ពានព្រះមុនីវង្សចាស់ទៅវិញ ទង្វើបែបនេះបានធ្វើអោយមហាជនរិះគ ន់ទៅលើម្ចាស់យានយន្តទាំងនោះ ។
នេះជារូបភាពបង្ហាញពីឥរិយាបទអ្ន កបើកបររថយន្តសេរីទំនើប អ្នកជិះម៉ូតូ និងអ្នកបើកបររ៉ឺម៉កម៉ូតូ បើកបំពានស្លាកចរាចរកាត់ទទឹងផ្លូ វនៅគល់ស្ពានព្រះមុនីវង្សចាស់ត្រើ យខាងកើត ។ ទង្វើបែបនេះបានធ្វើអោយអ្នកបើកបរ ដែលត្រូវបង្កើនល្បឿនដើម្បីឡើងស្ ពានព្រះមុនីវង្ស មានការខឹងសម្បារដោយសារតែ អកហ្សឺ ល្បឿន មួយផ្នែកទៀតធ្វើអោយរថយន្តដឹកទំនិ ញឡើងស្ពានមិនរួច ។
នៅគល់ស្ពានព្រះមុនីវង្សត្រើយខា ងកើតមានផ្លូវសម្រាប់ធ្វើចរាចរស្ របទិស៣ ទៅ៤ខ្សែ បើអ្នកដំណើរណាឆ្លងស្ពានព្រះមុនី វង្សថ្មីក្នុងទិសដៅពីលិចទៅកើតហើ យចង់បត់ទៅផ្លូវលេខ៣៦៩តំបន់ច្រាំ ងបាក់ ត្រូវបត់ស្តាំបើកបរតាមផ្លូវក្រោ មស្ពាន និងមួយខ្សែទៀតបើកតាមផ្លូវជាតិ១ចំ ងាយ២០ម៉ែត្រហើយបត់ឆ្វែងឆ្លងមកផ្ សាច្បារអំពៅទើបជាការត្រឹមត្រូ វស្របទៅតាមផ្លូវសម្រាប់ធ្វើចរា ចរ ។ ចំពោះការបើកបរតាមគន្លងផ្លូវកោងជា ប់គល់ស្ពានហើយបត់ទៅផ្សារច្បារអំ ពៅ ឬ បត់ទៅតាមផ្លូវ លេខ៣៦៩ តំបន់ច្រាំងបាក់ គឺជាការខុសច្បាប់ចរាចរ ។
សូមអ្នកបើកបរទាំងឡាយកុំយកគំរូ តាមអ្នកបើកបរនៅក្នុងរូបភាពនេះជិះសុទ្ធតែរថយន្តសេរីទំនើបតែបែជាបើ កបរបំពានស្លាកសម្គាល់ចរាចរទៅវិ ញ ។ គួតែភ្ញាក់រលឹកចូលរួមគោរពច្បា ប់ចរាចរទាំងអស់គ្នា រួមគ្នាលើកកំពស់សីលធម៍សង្គមតាមរ យៈការអនុវត្តច្បាប់ ៕ សណ្តោស
នៅគល់ស្ពានព្រះមុនីវង្សត្រើយខា
សូមអ្នកបើកបរទាំងឡាយកុំយកគំរូ