រថយន្ត​បាឡែន​កំពុង​បើកបរគាំងម៉ាស៊ីនផ្ទុះឆេះ​ នៅសល់តែគ្រោង

ចែករំលែក៖

ខេត្ត​ព្រៃវែង​ ៖​ រថយន្ត​បាឡែន​មួយគ្រឿងបើកបរ​ដោយឈ្មោះសេន សុភា​ បានជួបគ្រោះថ្នាក់ចរាចរណ៍កាល ពីយប់​ថ្ងៃទី​១៩កក្កដា​ នៅពេលរថយន្តដែលលោកកំពុងតែបើកបរត្រូវបាន​គាំងម៉ាស៊ីន​ ធ្វើអោយឆ្លងចរន្តផ្ទុះឆេះ​សន្ធោសន្ធៅ​នៅ​សល់តែគ្រោងឆ្អឹង​ ប៉ុន្តែ​សំណាង​ល្អមិនបង្កអោយ​មាន​គ្រោះថ្នាក់ដល់ជីវិត​ ។

ហេតុការណ៍​ផ្ទុះរថយន្តខាងលើកើតឡើង នៅ​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ វលាម៉ោងប្រមាណ១០យប់ លើផ្លូវជាតិលេខ៨ ត្រង់ចំណុច​ចន្លោះគីឡូម៉ែត្រលេខ (៦៧-៦៨) ឋិតក្នុងភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្ត​ព្រៃវែង។

សមត្ថកិច្ចឲ្យដឹងថា ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចស្រុកពារាំងបានជួយអន្តរាគមន៍​
យករថយន្តអគ្គីភ័យមកបាញ់ពន្លត់​ តែរថយន្ត​បាន​ ឆាបឆេះ​ នៅសល់តែគ្រោងប៉ុណ្ណោះ​។

សមត្ថកិច្ច​ថា​ អ្នកបើកបរ​រថយន្ត​រងគ្រោះ​ឈ្មោះ​សេន សុភាព ភេទប្រុស អាយុ ៣៦ឆ្នាំ​ រស់នៅ​ ខណ្ឌ​មានជ័យ រាធានីភ្នំពេញ​ បើករថយន្ត ម៉ាកកាមរី បាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-4657 ៕​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print