ខេត្តកំពង់ធំ៖ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០១៥ វេលាម៉ោង៤និង១៥នាទី នៅចំណុចភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ដ ហ៊ីយ៉ានដាយ ពណ៍ស លាយខៀវ ចំនុះ២,៥តោន ពាក់ផ្លាកលេខ ភ្នំពេញ 3B-0097 បើកធ្លាក់ថ្នល់បុករះ ផ្លាក់យីហ៊ោ អ៊ីម៉ានី របងផ្ទះ ដើមដូង រងរបួស និងខូចខាតរថយន្ដយ៉ាងដំណំ ។
អ្នកបើកបរឈ្មោះ ណាន វាសនា ភេទប្រុស អាយុ ២០ឆ្នាំរស់នៅ ភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រងរបួសជើង និងអ្នករួមដំណើរ មានឈ្មោះ ញ៉ែម រ៉ែន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ កំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ របួសស្រាល ត្រូវបានបញ្ចូលទៅព្យាបាលនៅមន្ទីរពេទ្យ ។
ចំណែករថយន្ដត្រូវបានលោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ បា្រប់អោយដឹងថា ត្រូវបានម្ចាស់ចេញមុខដោះស្រាយ សងសំណង់ដល់ម្ចាស់រួចរាល់ដើម្បីបញ្ចប់រឿង ៕
ដោយ៖ ប៊ុន រិទ្ធី