ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី១៩ខែកក្កដា បានបញ្ជាក់ថា៖ នៅក្នុងសេចក្តីប្រកាសរបស់អាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងប៉េកាំងត្រូវតែទទួលខុសត្រូវ ដល់ការបរាជ័យ នៅក្នុងកិច្ចពិភាក្សា ពណិជ្ជកម្ម អាមេរិក -ចិន ។
តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា «នៅពេលដែលតាមដានជាប់នូវការប្រែប្រួល បានបង្ហាញឲ្យឃើញថា អាមេរិក មិនបានគោរពការសន្យារបស់ខ្លួនឡើយ ហើយតែងតែផ្លាស់ប្តូរការសម្រេចរបស់ខ្លួន ។រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកបិទទ្វានៃកិច្ចពិភាក្សាពាណិជ្ជកម្ម»។
មន្ត្រីពាណិជ្ចកម្មចិន បានបញ្ជាក់ថា «យើងសូមបញ្ជាក់ថាអាមេរិក កំពុងតែអនុវត្តគោលនយោបាយ«ភេរវកម្មសារតិ» ក្នុងបញ្ហាពាណិជ្ជកម្ម តាមរយៈតម្លើងពន្ធ នៅលើពិភពលោក ។ មិនតែប៉ុណ្ណោះអាមេរិក បានទម្លាក់កំហុស របស់ខ្លួន ទៅលើភាគីផ្សេងទៀត ដោយមិនទទួលស្គាល់ពីទង្វើខុសឆ្គងរបស់ខ្លួន។
កាលពីថ្ងៃទី១៩ខេកក្កដា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Larry Kudlov បានបញ្ជាក់ថា មេដឹកនាំចិន លោកស៊ីជីងពីង មិនមានបំណងកែប្រែណាមួយក្នុងវិស័យពាណិជ្ជកម្មនោះឡើយ ក្នុងពេលដែលកិច្ចពិភាក្សាពាណិជ្ជកម្ម ត្រូវបានជាប់គាំងនាពេលនេះ។
តាមច្បាប់ smoot Hawley របស់អាមេរិកបានតម្លើងពន្ធលើផលិតផល ជាង ៩០០មុខ ពីបណ្តាប្រទេសជុំវិញពិភពលោក។ ក្នុងពេលជាមួយគ្នានេះ កំរិតពន្ធថ្មីរបស់លោកត្រាំ មិនអនុវត្តទៅលើប្រទេសទាំងអស់ជុំវិញពិភពលោកនោះឡើយ ដោយសម្តៅទៅលើប្រទេស មួយចំនួន និងផលិតផលមួយចំនួនសំខាន់ៗតែប៉ុណ្ណោះ។ មកទល់ពេលនេះលោកត្រាំបានតម្លើងពន្ធលើដែកថែបនិងអាលុយមីញ៉ូមរហូតដល់ ២៥និង ១០ភាគរយ នាំចូលពីបណ្តាប្រទេសជុំវិញពិភពលោក ។
កន្លងមកនៅឆ្នាំ១៩៣១និង១៩៣២ បណ្តាប្រទេស បានអនុម័តតម្លើងពន្ធ ទៅលើផលិតផលរបស់អាមេរិក និងប្រទេសផ្សេងទៀត បង្ករឲ្យមានភាពតឹងនៅក្នុងវិស័យពាណិជ្ជកម្ម ហើយកាន់តែតានតឹង ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្លាយទៅជាសង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំ ។ ប៉ុន្តែបច្ចុប្បន្ន ជាភព្វសំណាង ការប្រឈមមុខជាទ្រង់ទ្រាយធំ មិនកើតឡើង ។ ជាការពិតនៅតំបន់ផ្សេងក្រៅពីអាមេរិកនាពេលនេះមានទំនាក់ទំនងយ៉ាងល្អនឹងគ្នា បង្កើនវិស័យពាណិជ្ជកម្ម មិនខ្វល់ពីការតម្លើងពន្ធរបស់អាមេរិក។
ការតម្លើងពន្ធ កាន់តែខ្ពស់ ការជះឥទ្ធិពលអាក្រក់ កាន់តែខ្ពស់ ។ មកទល់ពេលនេះ គោលនយោបាយពន្ធដារបស់លោកត្រាំ ខ្ពស់បំផុតគឺ ២៥ភាគរយ និង ១០ភាគរយ សម្រាប់ផលិតផលនាំចូលពីចិន។ តាមអង្គការពាណិជ្ជកម្មពិភពលោក WTO នេះជាគំរិតពន្ធដាយ៉ាងខ្ពស់មិនធ្លាប់មាន ពីមុនមក ដោយកម្រិតពន្ធនាំចូលអាមេរិក មធ្យមមានតែ ៤ភាគរយប៉ុណ្ណោះ។ ប៉ុន្តែការតម្លើងពន្ធនាពេលនេះគឺនៅទាបជាង កាលពីឆ្នាំ១៩៣០ ពេលនោះអាមេរិកតម្លើងពន្ធរហូតដល់ទៅ ៣៨ភាគរយ និង ៤៥ភាគរយ ។
ក្នុងអំឡុងឆ្នាំ១៩៣០ ពន្ធ នាំចូលអាមេរិកកើតឡើង រហូតដល់ជិត៥០ភាគរយ ហើយអនុវត្តទៅលើមុខទំនិញ ដល់ទៅ ១ភាគ៣ មិនតែសម្រាប់ដែកថែបនិងអាលុយមីញ៉ូមនាពេលនេះឡើយ ដោយខ្ពស់បំផុតតែ២៥ភាគរយប៉ុណ្ណោះ។
បច្ចុប្បន្ន ប្រទេសដែលត្រូវអាមេរិកតម្លើងពន្ធ ឈប់ខ្វល់ពីសកម្មភាពទាំងនោះហើយ ដោយនាំគ្នាខិតខំស្វែងរកទីផ្សារផ្សេងជំនួសអាមេរិក ។ កន្លងមកថ្មីៗ អេមីរ៉ាតអារ៉ាប់រួម និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេង និងពាណិជ្ជកម្មក្នុងឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង។
នៅថ្ងៃ ទី១៩ កក្កដា ប្រទេសចិន និងប្រទេសអេមីរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ ទី១ ជាកិច្ចព្រមព្រៀងប្រេងឥទ្ធនៈ និងទី២ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរបានធ្វើឡើងក្នុងទីក្រុងអាប៊ូដាប៊ី មុនការទៅដល់របស់លោកប្រធានាធិបតីចិនស៊ី ជីនពីង។ លោកស៊ីដែលបានផ្តើមទស្សនកិច្ចមួយជុំទ្វីបអាហ្រ្វិក និងតំបន់មជ្ឈិមបូព៌ាដោយធ្វើដំណើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមមុនគេ។
ទាក់ទងនឹងកិច្ចព្រមព្រៀងប្រេងឥន្ធនៈ ក្រុមហ៊ុនប្រេងឥន្ធនៈសាធារណៈអេមីរ៉ាតអារ៉ាប់រួមឈ្មោះ Abu Dhabi National Oil Co បានបញ្ជាក់ពីការផ្តល់ឲ្យក្រុមហ៊ុនប្រេងឥន្ធនៈចិនឈ្មោះ China National Petroleum នូវកុងត្រាចំនួនពីរដែលមានតម្លៃ ១ ៦០០លានដុល្លារដើម្បីធ្វើការសិក្សាពីសណ្ធានដីក្នុងគោលដៅស្វែងរកប្រភពប្រេងឆៅ និងឧស្ម័ន។ ក្រុមហ៊ុន Abu Dhabi National Oil បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការសិក្សានោះនឹងត្រូវធ្វើឡើងនៅលើផ្ទៃក្រឡាដីចំនួន ៥៣ ០០០គីឡូម៉ែត្រក្រឡានៅក្នុងតំបន់អាប៊ូដាប៊ី។ គួរបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួមជាប្រទេសសម្បូរប្រេងឆៅ និងដែលបរិមាណស្តុករបស់វាចំនួន ៩៦% ស្ថិតក្នុងតំបន់អាប៊ូដាប៊ី។
កន្លងមក ក្រុមហ៊ុន China National Petroleum ធ្លាប់បានទទួលកិច្ចព្រមព្រៀងសម្បទានចំនួនពីរពីក្រុមហ៊ុន Abu Dhabi National Oil ក្នុងទឹកប្រាក់ ៣ ០០០លានដុល្លារ។ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ចិនបានទទួលកុងត្រាដើម្បីសាងសង់តំបន់ពាណិជ្ជកម្មមួយលើផ្ទៃក្រឡាដី ៣គីឡូម៉ែត្រក្រឡានៅក្នុងមហាតំបន់សេដ្ឋកិច្ចពិសេសនៃមជ្ឈិមបូព៌ាស្ថិតក្នុងតំបន់ឌូបៃ។ តំបន់ពាណិជ្ជកម្មនោះជាទីតាំងយុទ្ធសាស្រ្តរបស់ចិន ព្រោះវាស្ថិតជាប់ផ្លូវសមុទ្រដែលអនុញ្ញាតឲ្យចិនឆ្លងចូលអាហ្រ្វិក និងអឺរ៉ុបតាមសមុទ្រចិន និងមហាសមុទ្រឥណ្ឌាក្នុងក្របខ័ណ្ឌនៃគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់លោកប្រធានាធិបតីចិនស៊ី ជីនពីងអនុម័តក្នុងឆ្នាំ ២០១៣។
សូមជម្រាបជូនថា ចិនជាដែគូពាណិជ្ជកម្មទី១ របស់អេមីរ៉ាតអារ៉ាប់រួម។ តួលេខផ្តល់ដោយក្រសួងហិរញ្ញវត្ថុអេមីរ៉ាតអារ៉ាប់រួមឲ្យដឹងថាក្នុងឆ្នាំ ២០១៧ កន្លងទៅ ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មក្រៅពីប្រេងរវាងប្រទេសទាំងពីរមានជាង ៥៣ ៣០០លានដុល្លារក្នុងនោះ មានជាង ៩០% ជាការនាំទំនិញចិនចូលអេមីរ៉ាតអារ៉ាប់រួម។ ដោយឡែក ប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រពែក្សមួយនេះជាប្រទេសមួយក្នុងចំណោម ១៥ប្រទេសផ្សេងទៀតដែលបានផ្គត់ផ្គង់ប្រេងឲ្យចិន។ ក្នុងឆ្នាំ ២០១៧ ចិនបានទិញប្រេងពីអេមីរ៉ាតអារ៉ាប់រួមក្នុងទឹកប្រាក់ប្រមាណជា ៤ ០០០លានដុល្លារ៕
ដោយ៖ មែវ សាធី