ចាប់​មុខសញ្ញា​ម្នាក់​យក​ដាវ​សា​មូ​រ៉ៃ​ភ្ជង់​ប្លន់​នៅ​ច្បារ​អំពៅ​

ចែករំលែក៖

​ភ្នំពេញ​៖​ មុខសញ្ញា​ចោរប្លន់​ម្នាក់​ ដែល​ប្រើ​ដាវ​ភ្លង់​គំរាម​យក​លុយ​ពី​ជន​ រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ ច្បារ​អំពៅ​ទី​២​ឃាត់ខ្លួន​កាលពី​វេលា​ ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ក្រោយ​ពី​ជនសង្ស័យ​ បាន​ធ្វើ​សកម្មភាព​យក​ដាវ​ភ្ជង់​ជន​រង​ គ្រោះ​ទារ​លុយ​១០​ដុល្លារ​ ។

sew (3)

កាលពី​វេលា​ ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ លើ​ផ្លូវ​លេខ​៣៦៩​ ភូមិ​ដើម​ចាន់​ទី​១​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​។​ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជន​រង​គ្រោះ​ បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ច្បារ​ អំពៅ​២​និង​ប្រាប់​ពី​ភិនភាគ​របស់​ជន​ សង្ស័យ​ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ ខ្លួន​បាន​និង​បាន​ដកហូត​ដាវ​សា​មូ​រ៉ៃ​១​ ដើម​។​

​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ហោ​ ភេទ​ ប្រុស​ អាយុ​៥១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ នៅផ្ទះ​ មាន​ទីលំនៅ​ផ្ទះ​៥០​ង​ ផ្លូវ​បេតុង​ ភូមិ​មាក់ក្លឿ​ សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ ច្បារ​អំពៅ​ និង​ម្នាក់​ទៀត​ឈ្មោះ​ សុខ​ មិន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ជាមួយ​គ្នា​។​ ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​ដាវ​សា​មូ​រ៉ៃ​១​ដើម​ប្រវែង​៦​តឹក​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ឈ្មោះ​ អ៊ុ​ក​ ណា​យិ​ន​ ហៅ​យិ​ន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ដើម​ចាន់​១​ សង្កាត់​ ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​។​ ជន​នេះ​ ធ្លាប់​ជាប់ពន្ធ​នាគា​រយៈពេល​៥​ឆ្នាំ​ពី​បទ​ប្លន់​ ក្រោយមក​ត្រូវ​បាន​ដោះ​លែង​តែ​ជន​នេះ​ មិន​បង្ហាញ​លិខិត​ដោះ​លែង​ដល់​សមត្ថ​ កិច្ច​នោះ​ទេ​គឺ​គេ​លាក់​ទុក​ដែល​ធ្វើ​ឱ្យ​មានការ​សង្ស័យ​ថា​ការ​ដោះ​លែង​នេះ​មាន​ភាព​មិន​ប្រក្រតី​ទើប​ជនសង្ស័យ​លាក់​ទុក​ ។​

​លោក​ ទេព​ បូ​រ៉ា​ នាយ​ប៉ុស្ដិ៍​ច្បារ​ អំពៅ​២​បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​ ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​សមត្ថកិច្ច​ បាន​ប្រញាប់ប្រញាល់​ស្រាវជ្រាវ​ភ្លាមៗ​ ហើយ​ក្រោយមក​ក៏​ចាប់ខ្លួន​ជនសង្ស័យ​ បាន​ដកហូត​វត្ថុ​តាង​ដាវ​សា​មូ​រ៉ៃ​១​ដើម​ ដែល​ជា​អាវុធ​ភ្ជង់​ជន​រង​គ្រោះ​ទារប្រាក់​ ១០​ដុល្លារ​ ។​ ជនសង្ស័យ​ជា​មុខសញ្ញា​ ដែល​សមត្ថកិច្ច​តាមដាន​យូរ​មក​ហើយ​។​

​ដោយឡែក​លោក​ ម៉ៅ​ សឿ​ត​ អ​ធិ​ ការ​រង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ទទួល​ការងារ​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ដែរ​ថា​ ជន​ សង្ស័យ​ជា​សមាសភាព​មិនល្អ​នៅ​ក្នុង​ មូលដ្ឋាន​ហើយ​ជា​មុខសញ្ញា​ខ្មៅ​របស់​ សមត្ថកិច្ច​ ។​ ជន​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ៕​

sew (2)sew (1)sew

...

ដោយ៖ សណ្ដោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print