យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ ជួសជុល​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​

ចែករំលែក៖

ភ្នំពេញ​៖​នៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ ទឹកជំនន់ស្ទឹងព្រែកត្នោត ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល បានស្រកផុតពីការព្រួយបារម្ភហើយ ។

ទន្ទឹមនឹងការស្រកចុះភ្លាមនេះ លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក​និងឧតុនិយម បានបញ្ជាឱ្យក្រុមការងារ បើកយុទ្ធនាការទ្រង់ទ្រាយធំ ជួសជុលឡើងវិញនូវទំនប់​សណ្តរស្ទឹងព្រែកត្នោត ជាពិសេស គឺផ្តោតទៅលើកន្លែងដែលមានការហូរច្រោះនាពេលកន្លងមក ។

យុទ្ធនាការជួសជុលទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើង​នៅ៥ទីតាំងសំខាន់ៗ ដោយប្រើប្រាស់គ្រឿងចក្រជិត៥០គ្រឿង ហើយនឹងប្រើរយៈពេលយ៉ាងយូរបំផុត២ថ្ងៃ ឱ្យរួចរាល់ជាស្ថាពរ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print