ខេត្តឧត្តមានជ័យ៖ រថយន្ដម៉ាកអ៊ីស៊ុយចំណុះ៥តោនរបស់ជនជាតិថៃបានក្រឡាប់ផ្ងារជើងនៅជើងភ្នំដងរ៉ែកបណ្ដាលឲ្យមនុស្សប្រុស ស្រីចំនួន៣នាក់ជាជនជាតិថៃបានទទួលរងរបួសធ្ងន់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ខណៈដែលរថយន្ដបានដឹកផលិតផលមកតាំងពីពណ៌ភូមិមួយ ផលិតផលមួយនៅក្នុងខេត្តសៀមរាប ។
រថយន្ដដែលបានក្រឡាប់ផ្ងារជើងម៉ាកអីស៊ុយៗចំណុះ៥តោន ពាក់ស្លាកលេខប្រទេសថៃ ព្រះនគរស៊ីអយុធយ៉ា ៨២ ៤១៧៦បើកបរដោយឈ្មោះ ឡេន អាយុ៤០ឆ្នាំ រស់នៅក្នុងស្រុកឈំផៃ ខេត្តខនកែន ប្រទេសថៃ។
បើតាមការអោយដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុថា មូលហេតុដែលបណាលអោយរថយន្ដខាងលើក្រឡាប់ដោយសាតែមែកកាប៉ែនហ្វ្រាំង ជាន់ហ្វ្រាំងមិនជាប់ ទើបតៃកុងបើកបរបួងចង្កូតចេញមកខាងផ្លូវខាងជើងផ្លូវស្របពេលដែលរថយន្ដកំពុងតែបោះយ៉ាងលឿនធ្វើអោយធ្លាក់ជើងភ្នំក្រឡាប់តែម្ដង តែសំណាងល្អប៉ះចំកន្លែងរាក់មិនមានបណ្ដាលអោយមានអ្នកស្លាប់គ្រាន់តែរងរបួស។ ដោយជនរងគ្រោះទាំងបីនាក់ក្រោយពេលកើតហេតុភ្លាមៗត្រូវបានសាច់ញ្ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យប្រទេសថៃចំនួនពីរនាក់ រីឯតៃកុងរថយន្ដត្រូវបានរថយន្ដសាមុយដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង និងបញ្ជូនបន្តតាមក្រោយទៅប្រទេសថៃ។
រីឯរថយន្ដ និងសម្ភារ និងរបស់របរត្រូវបានកងកំលាំងកងរាជអាវុធហត្ថ និងកងកំលាំងនគរបាលបានដាក់ការយាមកាមបានយ៉ាងល្អដោយមិនមានការបាត់បង់ដោយរង់ចាំទទួលសាច់ញ្ញាតិ ឬក៏សមត្ថកិច្ចខាងភាគីថៃមកប្រមូលយកទៅរក្សាទុក ៕
ដោយ៖ ប៉ែន នួន