បាតុករ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ចប្រជុំ​អា​ប៊ិក​នៅ​ទីក្រុង​ម៉ានីល​

ចែករំលែក៖

​មនុស្ស​ជា​ច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ម៉ានីល​ដើម្បី​ប្រឆាំង​កិច្ចប្រជុំ​កំពូល​ APEC​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នោះ​បាន​បែកខ្ញែក​ទៅ​វិញ​ភ្លាមៗ​ផង​ដែរ​ ដោយសារ​តែ​ការ​បង្ក្រាប​ និង​បំបែក​ពី​ក្រុម​ប៉ូលិស​ ។​

Protesters parade down a street to voice their opposition to the Asia-Pacific Economic Cooperation (APEC) Summit currently taking place in Manila on November 19, 2015. Asia-Pacific leaders are wrapping up two-days of talks in Manila that have been overshadowed by an arm-wrestle for regional influence between the United States and China. AFP PHOTO / Punit PARANJPE

​កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​ហ្វី​លី​ពី​ន​បាន​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ដើម្បី​ការពារ​បាតុករ​រាប់រយ​នាក់​ដែល​ធ្វើ​បាតុកម្ម​រំខាន​ដល់​មេដឹកនាំ​ដែល​កំពុង​ចូលរួម​ប្រជុំ​ស្តី​អំពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ ប៉ា​ស៊ី​ហ្វិ​ក​ (APEC)​នោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ក្នុង​ចំណោម​មេដឹកនាំ​ដែល​ចូលរួម​កិច្ចប្រជុំ​APEC​ នេះ​ មាន​លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ប្រធានាធិបតី​អា​មេ​រិ​ក​ផង​ដែរ​ ។​ ជំនួប​ស្តី​អំពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ ប៉ា​ស៊ី​ហ្វិ​ក​នេះ​ធ្វើ​ឡើងជា​លក្ខណៈ​ណី​ កើត​ឡើងជា​រៀង​រាល់​ឆ្នាំ​ ។​

​ក្រុម​បាតុករ​ភាគច្រើន​មក​ពី​ក្រុម​ Bagong​ Alyansang​ Makabayan(​សម្ព័ន្ធ​ស្នេហា​ជាតិ​ថ្មី​)​ ដែល​ជា​ក្រុម​សកម្មជន​និយម​ឆ្វេង​ ។​ ក្រុម​បាតុករ​បាន​ជួបជុំ​គ្នា​នៅ​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពីសា​លស​ន្នី​សិ​ទ​អន្តរជាតិ​ហ្វី​លី​ពី​ន​ ។​ នៅ​ទីនោះ​ មេដឹកនាំ​ពិភពលោក​សំខាន់ៗ​បាន​និង​កំពុង​ជួបជុំ​គ្នា​ ហើយ​ប្រធានាធិបតី​ចិន​ លោក​ស៊ី​ ជី​ន​ពីង​ និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ស៊ី​ន​ហ្សូ​ អា​បេ​ នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រជុំ​នៅ​ទីនោះ​នា​ថ្ងៃ​ទី​២​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ ។​

​ប៉ូលិស​ម្នាក់​បាន​រង​របួស​ ប៉ុន្តែ​ប៉ូលិស​បាន​អត់ធ្មត់​បំផុត​ដើម្បី​បញ្ចៀស​ស្ថានការណ៍​កុំ​ឲ្យ​តានតឹង​ខ្លាំង​ជាង​នេះ​ ។​ នេះ​បើ​តាម​អ្នកនាំពាក្យ​ប៉ូលិស​ហ្វី​លី​ពី​ន​ថ្លែងប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ។​

​ក្រុម​បាតុករ​បាន​ស្រែក​ពាក្យស្លោក​ដូច​ជា​ «​យើង​នឹង​តស៊ូ​»​ និង​ «​លុប​ចោល​ APEC!»​ ខណៈ​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​រុញច្រាន​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​ក្រោយ​នោះ​ ។​

​ក្រុម​សកម្មជន​ដែល​អះអាង​ថា​ ជា​អ្នក​រៀបចំ​បាតុកម្ម​នៅ​អះអាង​ថា​ ពួក​គេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​បើ​ទោះបី​មាន​កម្លាំង​សន្តិសុខ​ការពារ​ច្រើន​យ៉ាងណា​ក៏​ដោយ​ ។​

​លោក​ Charisse​ Bernadine​ Banez​ ប្រធាន​សកម្មជន​ក្រុម​និស្សិត​ហ្វី​លី​ពី​ន​បាន​បញ្ជា់​ថា​ ការ​ធ្វើ​បាតុកម្ម​នេះ​នឹង​មិន​បញ្ឈប់​ឡើយ​ ទោះបី​មាន​កម្លាំង​សន្តិសុខ​រារាំង​ច្រើន​យ៉ាងណា​ក៏​ដោយ​ ។​ យើង​ត្រូវ​តែ​បំបែក​រាល់​របាំង​ទាំងឡាយ​ ។​

​ក្រុមគាំទ្រ​កម្លាំង​ពលកម្ម​ និង​សិទ្ធិ​មនុស្ស​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ចប្រជុំ​APEC​ នេះ​ផង​ដែរ​ ។​ ក្រុម​នេះ​បាន​អះអាង​ថា​ ផល​កម្រៃ​ដែល​រកបាន​ គឺ​បាន​ធ្លាក់​ទៅ​លើ​ប្រទេស​ជា​ច្រើន​ និង​ប្រទេស​អ្នកមាន​ដែល​ពង្រីក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នោះ​ ។​

​កម្លាំង​សន្តិសុខ​ប្រមាណ​៣​មឺ​ន​នាក់​ រួម​ជាមួយ​ប៉ូលិស​ផង​ដែរ​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​រដ្ឋធានី​ហ្វី​លី​ពី​ន​ដើម្បី​ការពារ​ថ្នាក់ដឹកនាំ​កំពូល​ ។​ ហ្វី​លី​ពី​ន​អះអាង​ថា​ គ្មាន​ការ​គំរាមកំហែង​ខាង​សន្តិសុខ​ណាមួយ​ដែល​ក្រុម​ចារកម្ម​សម្តា​ត់​ស៊ើប​ដឹង​ថា​ អាច​គំរាមកំហែង​ដល់​ថ្នាក់ដឹកនាំ​ទាំងនោះ​ឡើយ​ ។​

​ហ្វី​លី​ពី​ន​បាន​បិទផ្លូវ​ជា​ច្រើន​ខ្សែ​ នៅ​តាម​មហាវិថី​សំខាន់​ សម្រាប់​សន្តិសុខ​ដល់​ដឹកនាំ​កំពូល​ទាំងនោះ​ ៕​

CUJCv65UYAAUtSLPhilippine police (L) block protesters parading down a street trying to voice their opposition to the Asia-Pacific Economic Cooperation (APEC) Summit currently taking place in Manila on November 19, 2015.  Asia-Pacific leaders are wrapping up two-days of talks in Manila that have been overshadowed by an arm-wrestle for regional influence between the United States and China.   AFP PHOTO / Punit PARANJPEPhilippine police block the way of protesters parading down a street to voice their opposition to the Asia-Pacific Economic Cooperation (APEC) Summit currently taking place in Manila on November 19, 2015.  Asia-Pacific leaders are wrapping up two-days of talks in Manila that have been overshadowed by an arm-wrestle for regional influence between the United States and China.   AFP PHOTO / Punit PARANJPEprotesters-scuffle-with

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print