ប្រកាស​សាលក្រម​លើ​សំណុំរឿង​ពេជ្រ​ ព្រហ្ម​មុន្នី​ដាក់​ឲ្យ​ជាប់​ទោស​រយៈពេល​១៨​ខែ​អនុវត្តន៍​តែ​១០​ខែ​ ពិន័យ​២​លាន​រៀល​

ចែករំលែក៖

​ភ្នំពេញ​៖​ បន្ទាប់​ពី​លើក​ពេល​សវនាការ​ជា​ច្រើន​លើក​រួច​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​កំណត់​ថ្ងៃ​បើក​សវនាការ​រឿង​ក្តី​ លោក​ ពេជ្រ​ព្រហ្ម​មុន្នី​ អតីត​ឧត្តមសេនីយ៍​យោធា​ ជា​គ្រូមន្តអាគម​ និង​ជា​មនុស្ស​ជំនិត​បំផុត​របស់​លោក​ អាំង​ មាលតី​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សា​ជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ។​

sew-11

​បញ្ជាក់​ផង​ដែរ​ កាលពី​រសៀល​ថ្ងៃ​ទី​៣១​ខែតុលា​ ឆ្នាំ​២០១៥​ តុលាការ​គ្រោង​នឹង​បើក​សវនាការ​កាត់ទោស​ លោក​ ពេជ្រ​ព្រហ្ម​មុន្នី​ តែ​ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ​ព្រោះ​ម៉ោងជាង​៥​ល្ងាច​ទៅ​ហើយ​ ។​ ការ​អាក់ខាន​នេះ​ក៏​ព្រោះតែ​តុលាការ​ជាប់រវល់​កាត់ទោស​សំណុំរឿង​សម្លាប់​សង្សារ​ជា​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដារ​ គណនេយ្យ​ ។​

​លោក​ ពេជ្រ​ ព្រហ្ម​មុន្នី​ ជាប់ចោទ​ពី​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ​ និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យានយន្ត​ដែល​មាន​សម្គាល់​ប្រើប្រាស់​នគរបាល​ ឬ​ យោធា​ យោង​តាម​មាត្រា​៦០៩​ និង​ ៦១៥​ នៃ​ក្រមព្រហ្មទណ្ឌ​ ។​ជនជាប់ចោទ​ ពេជ្រ​ ព្រហ្ម​មុ​នី្ន​អតីត​នាយសេនាធិការរង​កងទ័ពជើងគោក​នៃ​ក្រសួងការពារជាតិ​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង​ លី​ សុ​ផា​ណា​ ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ តែ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២០​នេះ​ លោក​លី​ សុ​ផា​ន​ណា​ប្រកាស​ជា​សាធារណៈ​ តែ​១​បទល្មើស​តែ​ប៉ុណ្ណោះ​ដោយ​ចោទ​ពី​បទ​ ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ​មាន​ចែង​ក្នុង​មាត្រា​ ៦០៩​នៃ​ក្រមព្រហ្មទណ្ឌ​ដោយ​តម្រូវ​អោយ​ជាប់ពន្ធ​ធនាគារ​រយៈពេល​១៨​ខែ​ អនុវត្តន៍​ទោស​ត្រឹមតែ​១០​ខែ​តែ​ប៉ុណ្ណោះ​ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​ចូល​ជា​ថវិការដ្ឋ​។​

​វត្ថុ​តាង​បទល្មើស​គ្រឿងញៀន​ គឺ​រថយន្ត​ម៉ាក​ទំនើប​ ហាំ​មើរ​ មួយ​គ្រឿង​និង​ម៉ូតូ​ធំ​ចំនួន​៣​គ្រឿង​ ដែល​ត្រូវ​បាន​ឈ្មោះ​ ពេជ្រ​ ព្រហ្ម​មុ​នី្ន​យក​ទៅ​ប្រើប្រាស់​ជា​មធ្យោបាយ​ផ្ទាល់ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​យក​មក​រក្សា​ទុក​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ វិញ​ ។​ឧត្តមសេនីយ៍​យោធា​រូប​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​វត្ត​ប្រសាទ​នាង​ខ្មៅ​ក្នុងភូមិ​ចារ​ ឃុំរ​វៀង​ ស្រុក​សំរោង​ ខេត្តតាកែវ​រួច​បាន​បញ្ជូន​មក​កាន់​តុលាការ​ទាំង​យប់​ដើម្បី​ធ្វើការ​សាកសួរ​ផង​ដែរ​ ៕​

sew (5)sew (2)sew (3)sew

...

ដោយ៖ ចាន់​ធឿ​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print