ស្លាប់និងរបួស ដោយរញ្ជួយដីនៅ ឥណ្ឌូនេស៊ីកើនឡើងជាង១៤០០នាក់

ចែករំលែក៖

 ្តប្រទេសឥណ្ឌូនេសុី៖ គ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី នាពេលកន្លងមក គឺជាការរញ្ជួយដីទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ដោយបានសម្លាប់មនុស្ស ជាង​៣៨០ និងជាង ១០០០នាក់រងរបួស  ក្នុងចំណោមអ្នករងរបួសមាន ៦៧០នាក់រងរបួសធ្ងន់ អាចនិងមានអ្នកស្លាប់កើនឡើងជាបន្តទៀត។

 

នៅពេលនេះក្រុមជួយសង្គ្រោះបានខិតខំទាំងយប់ទាំងថ្ងៃដើម្បីស្វែងរកអ្នកដែលជាប់គាំងនៅក្រោមកំនរអាគាបាក់បែក ដោយសារតែ​ ការរញ្ជួយដីដែលមានទំហំ​ ៧រង្វាស់រ៉ិចទ័រដែលបានវាយប្រហារកោះទេសចរណ៍ Lombok កាលពីថ្ងៃអាទិត្យ​ បានកើនឡើងគួរឲ្យបារម្ភ ។ 

   អ្នកនាំពាក្យទីភ្នាក់ងារលោក Sutopo Purwo Nugroho បាននិយាយថា​ មនុស្សរាប់រយនាក់ ត្រូវបានរងរបួស​ និងផ្ទះរាប់ពាន់ខ្នង ត្រូវបានបំផ្លាញ។

លោក Sutopo បានបញ្ជាក់ថា​ “តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត​ គឺប្រជាជននៅតំបន់ Lombok ខាងជើងដែលមានមនុស្ស​ ៦៥នាក់​ បានស្លាប់បាត់បង់ជីវិយ​ លោកបន្ថែមថា​ អ្នកស្លាប់ភាគច្រើនត្រូវបានកប់នៅក្រោមកម្ទេចកម្ទីផ្ទះ៕

ដោយ៖ មែវ សាធី

 

 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print