ឌុ​ប​ប្រ​ព​ន្ធទៅ​ធ្វើការ​រោងចក្រ​ត្រូវ​រថយន្ត​ដឹកស្រូវ​បុក​អូស​៥០​ម៉ែត្រ​ស្លាប់​ប្តី​ប្រ​ព​ន្ធរបួសធ្ងន់

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ​៖​ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ ខណៈ​កំពុង​បើក​ម៉ូតូ​ជូ​ប​ប្រ​ព​ន្ឋ​ទៅ​ធ្វើការ​រោងចក្រ ​តែ​ជា​អកុសល​មាន​រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង​បើក​មក​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ និង​អូស​ជិត​៥០​ម៉ែត្រ​ ហើយ​រថយន្ត​បង្ក​នោះ​មិន​បាន​ឈប់​ទេ​ ក៏​បន្ថែម​ល្បឿន​ទៅ​បុក​រថយន្ត​២​គ្រឿង​ទៀត​ បណ្តាល​ឱ្យ​រថយន្ត​បង្ក​នោះ​ក្រឡាប់​ធ្លាក់​បាវ​ស្រូវ​ពេញ​ផ្លូវ​ តែ​ទោះបីជា​យ៉ាងណា​ អ្នកបើកបរ​បង្ក​ ត្រូវ​នគរបាល​ចរាចរណ៍​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផង​ដែរ​ ។​

sed (1)

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ចន្លោះ​គីឡូ​លេខ​៣១-៣២​ ក្នុងភូមិ​បឹង​ព័ទ្ធ​ ឃុំ​ស្តុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉​ម​ សម​ អាយុ​៣៦​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ខ្មៀ​ស​ ឃុំ​ផុង​ ស្រុក​បរ​សេដ្ឋ​ ជិះ​ម៉ូតូ​ធុន​C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​1AV-1430​ ។​ ចំណែកឯ​ជន​បង្ក​ឈ្មោះ​រឿង​ តារា​ អាយុ​៤៤​ឆ្នាំ​ ជា​អ្នក​បើករថយន្ត​ដឹកស្រូវ​ពាក់​ស្លាក​លេខ​តាកែវ​3A-2120​ ។​

​ប្រភព​ពី​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ចំណុច​កើតហេតុ​ ក៏​ជ្រុល​ទៅ​ម៉ូតូ​រង​គ្រោះ​ដេ​ល​កំពុង​ជិះ​ឌុ​ប​ប្រ​ព​ន្ឋ​ចំ​ពី​ម​យ​ខ​ពេញ​មួយ​ទំហឹង​និង​អូស​ចម្ងាយ​ជិត​៥០​ម៉ែត្រ​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​ ។​ មិនតែប៉ុណ្ណោះ​ រថយន្ត​បង្ក​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ​ បាន​បន្ថែម​ល្បឿន​ប្រុង​គេចខ្លួន​ តែ​ជ្រុល​ទៅ​រថយន្ត​២​គ្រឿង​ទៀត​ដែល​កំពុង​ឈប់​ចាំ​ដឹក​កម្មករ​និង​មួយ​គ្រឿង​ទៀត​បញ្ច្រាសទិស​គ្នា​បណ្តាល​អោយ​ក្រឡាប់ចាក់​ស្រូវ​រាយ​ប៉ាយ​ទីបំផុត​អ្នក​បើករថយន្ត​បង្ក​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង​។​

​មជ្ឈដ្ឋាន​ប្រជា​ពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បានអោយ​ដឹង​ថា​ មុន​ដំបូង​គេ​ឃើញ​រថយន្ត​បង្ក​បើក​ម្តង​រេ​ទៅ​ឆ្វេង​ម្តង​រេ​ទៅ​ស្តាំ​ដែល​មើលទៅ​តៃកុង​ឡាន​ហាក់បីដូចជា​ងងុយដេក​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ ​ក៏​បុក​ម៉ូ​តុ​ហើយ​រេ​ទៅ​បុក​ឡាន​ជា​ច្រើន​គ្រឿង​ទៀត​បណ្តាល​អោយ​កម្មករ​ កម្មការិនី​មួយ​ចំនួន​រង​បួស​ធ្ងន់ ​និង​ស្រាល​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ និង​បាន​បញ្ជូន​អ្នក​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ ​ចំណែក​សព​ សមត្ថកិច្ច​យក​ទៅ​ដំកល់​ទុក​នៅ​មណ្ឌល​សុខភាព​ស្រុក​គងពិសី ​រង់ចាំ​សាច់ញាតិ​មក​ទទួល​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​វត្ថុ​ត​តាង​ទាំង​អស់​ ស​ម​ត្ថ​កិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក​រង់ចាំ​​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ៕

sed (2)sed

...

ដោយ៖ ​សេនា​ស័ក្តិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print