ម៉ូតូបុកគ្នា នៅ​មុខមន្ទីរពេទ្យកុមារជាតិបណ្ដាល ឲ្យ​បុរសម្នាក់ រងរបួសហូរ​ឈាមពេញមុខ

ចែករំលែក៖

ភ្នំពេញៈ ម៉ូតូបុកគ្នា នៅ​មុខមន្ទីរពេទ្យកុមារជាតិ បណ្ដាលឲ្យ​បុរសម្នាក់ រងរបួសហូរ​ឈាមពេញមុខ។

គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង៩យប់ថ្ងែទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខកោះ កុះ 1A.8373 បើកបរដោយបុរសម្នាក់ បើកបញ្ច្រាសទិសដៅ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា សេ125 ស៊េរីឆ្នាំ 2013 ពាក់ស្លាក លេខ កំពង់ស្ពឺ 1A.3488 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរនារីម្នាក់ បើកស្របទិស ដៅចរាចរ ខណៈដល់ចំណុចកើតហេតុនៅមុខមន្ទីរពេទ្យកុមារជាតិស្រាប់តែម៉ូតូ​ឃ្លីកបានជ្រុលទៅបុកម៉ូតូសេ125 ពេញទំហឹង បណ្ដាលឲ្យ​បុរសអ្នកបើកម៉ូតូហុងដាសេ១២៥ រងរបួស ហូតឈាមពេញមុខ ចំណែក​នារីអ្នករួមដំណើរជាមួយគ្នាមិនមានរងរបួសទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការសម្របសម្រួល ដោយ​ភាគីខាងម៉ូតូ ឃ្លីក បាន​សងទៅភាគីខាងម៉ូតូ សេ125 ចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print