ខ្សឹបដាក់ត្រចៀក៖ ឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន សមគំនិតគ្នា​កេណ្ឌប្រមូលប្រជាពលរដ្ឋ​ចូលកាប់បំផ្លាញព្រៃឈើនៅព្រៃកុងៗ ដែនជម្រកអភិរក្សភ្នំព្រេច ប្រើឡានបាកុងជាង២០០គ្រឿង ក្បាលត្រាក់ទ័រអូសជិត៥០គ្រឿង កាឡេថងជាង៥០០គ្រឿង

ចែករំលែក៖

 ខេត្តមណ្ឌលគិរី៖ សកម្មភាព​កាប់បំផ្លាញព្រៃឈើ​នៅក្នុងតំបន់អភិរក្សភ្នំព្រេច ស្ថិត​ក្នុងស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី និងក្រោមការគ្រប់គ្រង​ដោយបរិស្ថាន មានលោក ហាន សាខន ជានាយកដែនជម្រកភ្នំព្រេច បាននិងកំពុង​រង​នូវការ​កាប់បំផ្លាញ​ជាថ្មីម្តងទៀត បន្ទាប់ពី​អាជ្ញាធរខេត្ត​ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ​បំពេញតួនាទី ភារកិច្ច បង្ក្រាបធ្វើការ មានកម្រិត អាច​នឹងពាក់ព័ន្ធ​បញ្ហា​អំពើពុករលួយ ។ ក្នុងនោះ ប្រភពព័ត៌មានគួរឲ្យជឿទុកចិត្តបានបង្ហើបថា រយៈពេល២ថ្ងៃមកនេះ ឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន បាន​កេណ្ឌប្រមូលប្រជាពលរដ្ឋតាមរយៈដៃជើងរបស់ខ្លួន​ឲ្យ​ចូលទៅកាប់​ឈើ​នៅក្នុងតំបន់​អភិរក្សភ្នំព្រេច ជាមួយនឹង​រថយន្ត​បាកុង រថយន្តកែច្នៃប្រមាណជាង២០០គ្រឿង កាឡេថងជាង៥០០គ្រឿង និងក្បាលត្រាក់ទ័រអូនជិត៥០គ្រឿង រហូតដល់​ប្រជាពលរដ្ឋភ្លាត់មាត់ថា សកម្មភាពលើកនេះ ហាក់បីដូចជាមានមនុស្សច្រើន ក៏ដូចជារថយន្តផងដែរ  ពួកឈ្មួញ​អាចធ្វើដោយ​អំពើឃុបឃិតគ្នានឹងមន្ត្រីពាក់ព័ន្ធ ឬក៏មានច្បាប់អនុញ្ញាតសារជាថ្មីណាមួយ ទើប​ឈ្មួញ​ហ៊ានធ្វើសកម្មភាពក្នុងទ្រង់ទ្រាយធំបែបនេះ?

រឿងនេះត្រូវបានបែកធ្លាយនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បណ្តាលអោយសមត្ថកិច្ចទទួលកញ្ចប់ជ្រួលច្របល់ ពិសេសខាងបរិស្ថានរបស់លោក ហាន សាខន បានបង្ខំអោយ បាកុង ត្រាក់ទ័រ កាឡេថង ចេញមកវិញ ក្រែងមានវិធានការបង្ក្រាបណាមួយពីថ្នាក់លើ ។ 

  ឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន មិនចេញមុខក្នុងករណីនេះប៉ុន្តែអោយ លោក កែវ ចិន្តា ហៅ ធូ ជានាយនគរបាលពាក់ស័ក្តិ៥ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មានតួនាទី ជានាយការិយាល័យអត្តសញ្ញាណប័ណ្ណ ជាអ្នកចាត់ចែងប្រមូលប្រជាជន នាំឡានបាកុង ត្រាក់ទ័រ កាឡេថង ចូលព្រៃ និងរត់ការចំណាយផ្សេងៗ ជាមន្ត្រីបរិស្ថានមួយរូបទៀត។ ឈ្មោះកែវ ចិន្តា ហៅធូ គឺជាមេខ្លោងខាងរត់ការបទល្មើសឈើ និងរកសុីឈើរាប់ឆ្នាំមកហើយ ។ និយាយរួមគ្រប់ឈ្មួញ ឧកញ៉ា អ្នករកសុឺឈើនៅខេត្តមណ្ឌលគិរី គឺឆ្លងកាត់ការពឹងពាក់លោកស័ក្តិ៥ កែវ ចិន្តា គ្រប់ៗគ្នា ដោយសារគាត់មានជំនាញបោះកញ្ចប់ និងជាមនុស្សដែលមេអង្គភាពនិមួយៗនៅខេត្តមណ្ឌលគិរីមានទំនុកចិត្ត យកលុយមកចែងចែកហើយកម្របែកការណ៍។

ករណីឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន សមគំនិតគ្នា​កេណ្ឌប្រមូលប្រជាពលរដ្ឋ​ចូលកាប់បំផ្លាញព្រៃឈើនៅព្រៃកុងៗ ដែនជម្រកអភិរក្សភ្នំព្រេច ប្រើឡានបាកុងជាង២០០គ្រឿង ក្បាលត្រាក់ទ័រអូសជិត៥០គ្រឿង កាឡេថងជាង៥០០គ្រឿង បានឮដល់ថ្នាក់លើបណ្តើរៗហើយ ខណះឧកញ៉ាទាំង៣រូបនេះ មានគម្រោងប្រមូលឈើនៅតំបន់នោះ(ព្រៃកុងៗ)ដែនជម្រកភ្នំព្រេច ដឹកជញ្ជូនយកមកកាន់ទីតាំងទីលានចិញ្ចឹមគោ របស់ឧកញ៉ា គង់ ក្រឹង នៅឯស្រុកស្នួល ខេត្តក្រចេះ ជាព្រំដែន ងាយស្រួលដឹកឆ្លងទៅប្រទេសវៀតណាមនោះ៕ 

...

ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print