ភ្នំពេញ ៖ សម្តេចតេជោបានផ្ញើសារនៅលើហ្វេសប៊ុកព្រឹកមិញនេះយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិព្រមទាំងក្មួយៗជាទីស្រឡាញ់?
បើតាមការប្រកាសពី គ.ជ.ប គឺនៅរសៀលថ្ងៃស្អែកទី ១៥ សីហា គឺជាថ្ងៃ ប្រកាសលទ្ឋផលផ្លូវការអំពីការបែងចែកអាសនៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី ៦ (២០១៨-២០២៣) ។
នៅថ្ងៃស្អែកនេះ ខ្ញុំក៏នឹងចុះជួបសួរសុខទុក្ខព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនដល់កូនក្មួយកម្មករនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ផងដែរ ។ អរគុណណាស់ដែលក្មួយៗបានបោះឆ្នោតគាំទ្រអោយគណបក្ស ប្រជាជនលេខ២០កន្លងមកនេះ ។
ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺកម្ពុជាបានបង្ហាញអោយពិភពលលោកបានឃើញច្បាស់ថា ប្រជាពលរដ្ឋ (83.02%)បានទៅបោះឆ្នោតដើម្បី កំណត់ជោគវាសនាប្រទេសជាតិ ព្រោះថាមានតែកម្ពុជាទេ ទើបអាច យល់ច្បាស់អំពីអ្វីដែលខ្លួនចង់បាន ជាពិសេស និរន្តភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពយូរអង្វែង។
ជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ទីកន្លែង!» ៕
...