(វិគាគព័ត៍មានអន្តរជាតិ)តួកគី​៖ អាមេរិក លួចចាក់សម្ព័ន្ធមិត្តពីក្រោយខ្នង​

ចែករំលែក៖

ប្រធានាធិបតីតួកគីលោក​ Tayyip Erdogan ​នៅថ្ងៃទី​១៤ខែសីហា​បានចោទប្រកាន់អាមេរិក ថា បានរកហេតុផលគ្រប់បែបយ៉ាង ដើម្បី​«ចាក់ពីក្រោយខ្នង»​ប្រទេសសម្ព័ន្ធមិត្ត ក្នុងនោះមានតួកគី​ ។ អាមេរិកនិងតួកគី គឺជាសមាជិក ណាតូដូចគ្នា អាចនិយាយបានថាជាសម្ព័ន្ធមិត្តជិតស្និទនឹងគ្នា ។

ប្រធានាធិបតីតួកគីបានបញ្ជាក់នៅក្នុងវេទិការនៅទីក្រុង អែនការ៉ា ថា៖ «អាមេរិកមាន(មុខពីរ) ១គឺជាដៃគូរយុទ្ធសាស្ត្រ​ ជាសម្ព័ន្ធមិត្ត, ២ អាមេរិកបានបាញ់ពីក្រោយខ្នងសម្ព័ន្ធមិត្ត ។ យើងរស់នៅក្នុងសម្ព័ន្ធយោធាណាតូ តែមួយ ប៉ុន្តែអាមេរិក បានព្យាយាមរកគ្រប់ហេតុផលដើម្បិចាក់ពីក្រោយខ្នង  រឿងនេះតើយើងអាចទទួលបានដែរឬទេ?

តាមសារព័ត៌មាន​ NDTV ​បានផ្សាយថា៖ ទំនាក់ទំនង ការបរទេសរវាងតួកគីនិងប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំង ដោយ​អូសនូវបញ្ហា និងហេតុផលជាច្រើន បង្ករឲ្យតានតឹងកាន់តែខ្លាំង ក្នុងនោះមានអាចារ្យផ្សព្វផ្សាយសាសនាម្នាក់ជនជាតិអាមេរិកត្រូវបានកាត់ទោសនៅក្នុងប្រទេសនេះ​ ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធនិងការធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៦​ និងការជ្រៀតជ្រេកចូលក្នុងសង្គ្រាមនៅប្រទេសស៊ីរី ។

ការប្រឈមមុខតានតឹង​បានធ្វើឲ្យតួកគីប្រឈមនិង វិបត្តិយ៉ាងខ្លាំង ដោយប្រាក់​Lira តួកគីធ្លាក់ចុះយ៉ាងខ្លាំង និងទីផ្សារហិរញ្ញវត្ថុ ប្រឈមហានិភ័យ។ បច្ចុប្បន្ន​ប្រាក់តួកគីបានធ្លាក់តម្លៃដោយសេរី​ ប៉ះពាល់ដល់ក្រុមវិនិយោគទាំងក្នុងនិងក្រៅប្រទេស។

ប្រធានាធិបតីតួកគី​លោក​ Erdogan បានប្រកាសថា​៖ តួកគីកំពុងប្រឈមនូវការឡោមព័ទ្ធសេដ្ឋកិច្ច ​។លោកបានថ្កោលទោសយ៉ាងខ្លាំង ដល់ការបង្ករឲ្យមានអសន្តិសុខសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់លោក ពីសម្ព័ន្ធមិត្តផ្ទាល់។

កាលពីថ្ងៃទី​១០ខែសីហា ប្រធានាធិបតីដូណាលត្រាំបានប្រកាសតម្លើងពន្ធទៅលើប្រទេសតួកគី  ដល់ទៅ​២០%និង ៥០% ។ ប្រធានាធិបតីតួកគី ក៏បានអំពាវនាវដល់ពលរដ្ឋតួកគី កំព្រួយបារម្ភខ្លាំងពេក ដោយតួកគី ក្រោមការដឹកនាំរបស់លោក នឹងខិតខំជួយឲ្យសេដ្ឋកិច្ច ជាតិរឹងមាំ។

លោកអីដូហ្គាន បានថ្កោលទោស អាមេរិក ថាកំពុងតែ«វាយប្រហារភេរវកម្មសេដ្ឋកិច្ច» និងជម្រុញឲ្យបណ្តាញសង្គ្រាមក្រុមប្រឆាំង បំផុះបំផុលព័ត៌មាន បង្ករឲ្យមានភាពចលាចល ។ ក្រសួងមហាផ្ទៃ តួកគី​ក៏បាន បើកការស្រាវជ្រាវលើបណ្តាញសង្គម​៣៤៦គណនី​ ដែលបានផ្សាយព័ត៌មានធ្វើឲ្យសង្គមបែកបាក់និងចលាចល។

សកម្មភាពរបស់អាមេរិក ក្រោមការដឹកនាំរបស់លោកត្រាំ បង្ករឲ្យមានក្តីបារម្ភយ៉ាងខ្លាំង ពីវិបត្តិជាទ្រង់ទ្រាយធំកើតឡើងនៅលើពិភពលោក ក្រោយពេលដែលអាមេរិក មិនលើកលែងសូម្បីតែសម្ព័ន្ធមិត្តជិតស្និតបំផុត របស់ខ្លួន ក្នុងនោះមាន អង់គ្លេសជាដើម ។​ កន្លងមកថ្មីៗអាមេរិកបានព្រមានដល់អង់គ្លេស ត្រូវតែ ដើរតាមអាមេរិក ដោយដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ជាមួយអីរ៉ង់ បើអង់គ្លេសមិនចង់ ប្រឈមនិងបញ្ហាទេនោះ។

ជាមួយគ្នានេះ ប្រទេសជាច្រើននៅជុំវិញពិភពលោក បានសម្រេច រួមដៃគ្នា ទាត់អាមេរិកចេញ ដោយមិនអាចធ្វើតាមអាមេរិក បំផ្លាញខ្លួនឯងនោះឡើយ ។ ប្រទេសមហាអំណាចសេដ្ឋកិច្ចផ្សេងទៀតនៅទ្វីប អឺរ៉ុប អាមេរិកឡាទីន អាហ្វ្រិក បានងាកទៅរកមហាអំណាចសេដ្ឋកិច្ចអាស៊ី ក្នុងនោះមានចិននិងជប៉ុនជាដើម ។ ទាំងនោះហើយបានជាអ្នកវិភាគលើកឡើងថា មហាអំណាចអាមេរិក កំពុងតែធ្វើឲ្យខ្លួនឯង​ស្ថិតនៅឯកោ ក្នុងពិភពលោក​។

នៅពេលនេះមហាអំណាចសេដ្ឋកិច្ចទីពីរនិងទីបី ពិភពលោក​ចិន និងជប៉ុន​អាចរួមដៃគ្នា ក្នុងវិស័យសេដ្ឋកិច្ច ដោយទាត់អាមេរិក ចេញពីសង្វៀន ដ៏សំខាន់មួយនេះ។ ការងាកទៅរកគ្នាវីញរវាងចិន និងជប៉ុន បានធ្វើឲ្យសំនួរជាច្រើនចោទសួរឡើងថា តើសហរដ្ឋអាមេរិកជាអ្នកធ្វើឱ្យចិន និងជប៉ុនខិតជិតគ្នាឬ?

ជុំវិញសំណួរនេះដែរ លោក Jin Linbo ជាអ្នកជំនាញមួយរូបមកពីវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ (CIIS) យល់ថាស្ថាន ភាពពិភពលោកបច្ចុប្បន្ន ជាពិសេសគឺគំនិតឯកភាគី និងគាំពារនិយមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចជាកត្តា ធ្វើទំនាក់ទំនងរវាងចិន និងជប៉ុន មានភាពធូរស្រាលនិងកាន់តែខិតជិតគ្នា។ លោក Jin Linbo បានបញ្ជាក់បន្ថែមដូច្នេះថា៖ «ស្ថានភាពនៅលើពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ីភាគឦសានបានជំរុញឱ្យចិន និងជប៉ុនកាន់តែខិតជិតគ្នាខណៈប្រទេស ទាំងពីរកំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទិននឹងការវិវត្តន៍ស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ និងទំនាក់ទំនងរវាង ចិន និងសហរដ្ឋអាមេរិក»។

ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក កំពុងជួបភាពតានតឹងដោយសារតែសង្រ្គាមតម្លើងពន្ធរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែ មិនមែនមានតែចិនតែមួយគត់នោះទេ សូម្បីតែសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាសហភាពអឺរ៉ុប និងជប៉ុនខ្លួនឯង ក៏កំពុងប្រឈមមុខ នឹងជម្លោះពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនផងដែរ។ «ប្រឆាំងនឹងគំនិតគាំពារនិយម និងឯកតោភាគីរបស់សហរដ្ឋអាមេរិក ចិន និងជប៉ុន បាននឹងកំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជារក្សានូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី រួមទាំងលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ច»។ នេះជាការកត់សម្គាល់របស់អនុប្រធាននៃវិទ្យាស្ថានចិនសម្រាប់ ការសិក្សា អន្តរជាតិ (CIIS) លោក Rong Ying ប្រាប់សារព័ត៌មាន CGTN​។ តែទោះជាយ៉ាងនេះក្ដី លោក Rong Ying យល់ថាជប៉ុន នឹងព្យាយាមដោះស្រាយបញ្ហាដោយមិនឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print