សម្តេចតេជោហ៊ុន សែន ផ្ញើសារសាកសួរសុខទុក្ខបងប្អូនជនរួមជាតិជាទីស្រឡាញ់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ​បានផ្ញើសារនៅលើហ្វេសប៊ុក​ព្រឹកមិញនេះ​យ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិព្រមទាំងក្មួយៗជាទីស្រឡាញ់?

បើតាមការប្រកាសពី គ.ជ.ប គឺនៅរសៀលថ្ងៃស្អែកទី ១៥ សីហា គឺជាថ្ងៃ ប្រកាសលទ្ឋផលផ្លូវការអំពីការបែងចែកអាសនៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី ៦ (២០១៨-២០២៣) ។

នៅថ្ងៃស្អែកនេះ ខ្ញុំក៏នឹងចុះជួបសួរសុខទុក្ខព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនដល់កូនក្មួយកម្មករនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ផងដែរ ។ អរគុណណាស់ដែលក្មួយៗបានបោះឆ្នោតគាំទ្រអោយគណបក្ស ប្រជាជនលេខ២០កន្លងមកនេះ ។

ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺកម្ពុជាបានបង្ហាញអោយពិភពលលោកបានឃើញច្បាស់​ថា ប្រជាពលរដ្ឋ (83.02%)បានទៅបោះឆ្នោតដើម្បី កំណត់ជោគវាសនាប្រទេសជាតិ ព្រោះថាមានតែកម្ពុជាទេ ទើបអាច យល់ច្បាស់អំពីអ្វីដែលខ្លួនចង់បាន ជាពិសេស និរន្តភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពយូរអង្វែង។

ជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ទីកន្លែង!» ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print