ភ្នំពេញ : ស្រ្តីម្នាក់អាយុប្រហែល៤០ឆ្នាំ ត្រូវបានម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ ឃើញ ដេកស្លាប់នៅក្នុងបន្ទប់ ផ្ទះសំណាក់ ដួងច័ន្ទ២ មានការភ្ញាក់ផ្អើលតែមង្ត ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ លេខ៥០២Eនិង៥០២F តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសម្ដីពីម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ បានប្រាប់ សមត្ថកិច្ច អោយដឹងថា មានគ្នា២នាក់ប្រុសម្នាក់ស្រីម្នាក់នេះបានមកជួលស្នាក់នៅផ្ទះ សំណាក់ ដួងច័ន្ទ២ របស់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ ។
គាត់បានបន្តថាលុះដល់ព្រឹកក៏បុរសដែរមកជាមួយស្រ្តីរងគ្រោះខាងលើក៏បានជិះម៉ូតូមួយគ្រឿងម៉ាហុងដាc125បានជិះចេញទៅបាត់តែមង្ត មិនឃើញត្រលប់មកវិញឡើង រហូតនៅវេលាម៉ោងកើតហេតុម្ចាស់ផ្ទះសំណាក់មិនឃើញជនរងគ្រោះដេកមិនងើបក៏មានការសង្ស័យក៏បានស្រែកហៅទោះជាយ៉ាងណាក៏មិនឮ គាត់ក៏បានមើលតាមប្រឡោះឃើញជនរងគ្រោះបានដេកស្លាប់ នៅក្នុងបន្ទប់ធ្វើអោយមានការភិតភ័យយ៉ាងខ្លាំងក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនេះចោមរោមមើល។
បច្ចប្បន្ន សមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យនិងមិនទាន់បញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារអីនោះទេតែប្រជាពលរដ្ឋរស់នៅក្បែរសង្ស័យថាជារឿងឃាតកម្ម ៕ ស រស្មី