សមត្ថកិច្ច​ចម្រុះ​ជាង​១​ម៉ឺន​នាក់​ត្រូវ​ដាក់​ពង្រឹង​សន្តិសុខ​ក្នុង​ដំណើ​ទស្សនកិច្ច​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហព័ន្ធ​រុ​ស្ស៊ី​លោក​ ឌី​មី​ទ្រី​ មេ​ដ​វេ​ដេ​វ​ (Dmitry​ MEDVEDEV)​មក​កាន់​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​ទី​ ២២-២៤​ ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​ សន្តិសុខ​នៅ​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​តំបន់​សំខាន់ៗ​មួយ​ចំនួន​ នៅ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​រិ​ត​បន្តឹង​យ៉ាង​ខ្លាំង​ ។​ នេះ​ បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រកាស​ឲ្យ​ដឹង​ ។​

sew

​អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រៀបចំ​ផែនការ​ការពារ​គណៈប្រតិភូ​ជាន់ខ្ពស់​ នៃ​សហព័ន្ធ​រុ​ស្ស៊ី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ទាក់ទង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ឌី​មី​ទ្រី​ មេ​ដ​វេ​ដេ​វ​ នាយក​រដ្ឋមន្ត្រី​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​នេះ​ កម្លាំង​សមត្ថកិច្ច​ ដែល​រួម​មាន​ កម្លាំង​នគរបាល​ជាតិ​ កម្លាំង​កងទ័ព​ និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ប្រមាណ​ជាង​១​ ម៉ឺន​នាក់​ ត្រូវ​ឈរជើង​ការពារ​នៅ​តាម​គោលដៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​ខេត្តសៀមរាប​ដ​ដើម្បី​ពង្រឹង​សន្តិសុខ​ សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ​ ដោយ​មានការ​ទទួលខុសត្រូវ​នៅ​តាម​គោលដៅ​របស់​ខ្លួន​នីមួយៗ​ចាប់ពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​តទៅ​ ។​

​នាយ​ឧត្តមសេនីយ៍​បញ្ជាក់​ថា​ នៅ​ក្នុង​ដំណើរ​កិច្ច​ការពារ​សន្តិសុខ​ សុវត្ថិភាព​ ជូន​ប្រតិភូ​ជាន់ខ្ពស់​ បណ្តា​អ្នក​សារព័ត៌មាន​ទាំងអស់​ នឹង​ត្រូវ​រឹត​បន្តឹង​ផង​ដែរ​ ប្រសិនបើ​គ្មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​គ្រប់គ្រាន់​ទេ​គឺ​មិន​ឲ្យ​ចូល​កន្លែង​សំខាន់ៗ​នោះ​ឡើយ ​។​

​លោក​ ឌី​មី​ទ្រី​ មេ​ដ​វេ​ដេ​វ​ (Dmitry​ MEDVEDEV)​នាយក​រដ្ឋមន្ត្រី​ នៃ​សហព័ន្ធ​រុ​ស្ស៊ី​ ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ រយៈពេល​៣​ថ្ងៃ​ នេះ​ ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព​ជា​ប្រពៃណី​ ដែល​មាន​ស្រាប់​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ តប​តាម​ការ​អញ្ជើញ​ជា​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print