កាលពីថ្ងៃទី១៩ខែវិច្ឆិកាមន្ដ្រីចារកម្មអាមេរិកនិងអ៊ីរ៉ាក់បានបញ្ជាក់ថា ក្រុម អ៊ិពស្លាមបង្កើតរដ្ឋមានសាខាទីតាំងសម្ងាត់ សម្រាប់ផលិតគ្រាប់បែកគីមីសាស្ដ្រ ។ ការប្រកាសខាងលើបង្កក្ដីព្រួយបារម្ភយ៉ាង ខ្លាំងពីការវាយប្រហារភេរវកម្មដោយ ប្រើប្រាស់គ្រាប់បែកសម្លាប់មនុស្សយ៉ាង ច្រើននោះ។
ការប្រកាសខាងលើរបស់ក្រុមចារកម្ម អាមេរិកដូចទៅនឹងអ្វីដែលនាយករដ្ឋ មន្ដ្រីបារាំងបានប្រកាសកាលពីពេលកន្លង មកថា ក្រុមអ៊ិីស្លាមបង្កើតរដ្ឋអាចនឹង ប្រើប្រាស់អាវុធគីមីវាយប្រហារក្នុងពេល អនាគត។
សារព័ត៌មាន AP បានដកស្រង់ ប្រភពព័ត៌មានពីក្រុមចារកម្មអាមេរិកបានឱ្យដឹងថាក្រុមអ៊ិាស្លាមបង្កើតរដ្ឋបានបង្កើតសាខាពិសេសក្នុងគោលដៅផលិត អាវុធគីមីនដោយប្រើប្រាស់អ្នកវិទ្យា សាស្ដ្ររបស់អ៊ីរ៉ាក់និងស៊ីរី ។
ចារកម្មអាមរិកបានបញ្ជាក់ថា សកម្ម ភាពខាងលើរបស់ក្រុមភេរវកម្មគឺជាក្ដី ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ ពលរដ្ឋជាច្រើននៅជុំវិញពិភពលោក។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសង្ស័យថាក្រុមភេរវកម្មខាងលើអាចផលិតបានអាវុធគីមីជាច្រើនរួចមកហើយ។
ក្នុងពេលជាមួយគ្នានោះដែរចារកម្មអ៊ីរ៉ាក់ក៏បានព្រមានផងដែរថា ការគ្រប់ គ្រងតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់ នឹងជួយដល់ក្រុមភេរវកម្មអាចសាក ល្បងអាវុធសម្លាប់មនុស្សជាច្រើនបានយ៉ាងងាយស្រួល ។
នៅពេលនេះកម្លាំងទាហានអ៊ីរ៉ាក់ទទួល បានការចែកចាយរបាំងមុខការពារជាតិពុលពីអាវុធគីមីខ្លាចរងការវាយប្រហារពីក្រុមភេរវកម្ម ។
ក្រុមចារកម្មអាមេរិកបានប្រកាស ព័ត៌មានខាងលើធ្វើឱ្យពិភពលោករស់នៅ មិនបានស្ងប់ស្ងាត់ដូចកាលមុនទៀតឡើយ ដោយចេះតែមានអារម្មណ៍ភ័យខ្លាចមាន ការវាយប្រហារភេវកម្មកើតឡើងដូច ការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំងកន្លងមក។ មួយវិញទៀត ប្រសិនបើក្រុមភេរវករមានអាវុធគីមី នោះនឹងអ្នកស្លាប់កាន់តែច្រើនឡើងពី មួយថ្ងៃទៅមួយថ្ងៃ ៕
ប្រែសម្រួល៖ ម៉ែវ សាធី