ចារកម្ម​អា​មេ​រិ​ក​ ៖​ ក្រុម​ភេរវកម្ម​ IS​ មាន​សាខា​ផលិត​គ្រាប់បែក​គីមី​សាស្ដ្រ

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​១៩​ខែវិច្ឆិកា​មន្ដ្រី​ចារកម្ម​អា​មេ​រិ​ក​និង​អ៊ី​រ៉ា​ក់បាន​បញ្ជាក់​ថា​ ក្រុម​ អ៊ិ​ព​ស្លា​ម​បង្កើត​រដ្ឋ​មាន​សាខា​ទីតាំង​សម្ងាត់​ សម្រាប់​ផលិត​គ្រាប់បែក​គីមី​សាស្ដ្រ​ ។​ ការ​ប្រកាស​ខាងលើ​បង្កក្ដី​ព្រួយបារម្ភ​យ៉ាង​ ខ្លាំង​ពី​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​ ប្រើប្រាស់​គ្រាប់បែក​សម្លាប់​មនុស្ស​យ៉ាង​ ច្រើន​នោះ​។​

IS_chemical_weapon

​ការ​ប្រកាស​ខាងលើ​របស់​ក្រុម​ចារកម្ម​ អា​មេ​រិ​ក​ដូច​ទៅ​នឹង​អ្វី​ដែល​នាយក​រដ្ឋ​ មន្ដ្រី​បារាំង​បាន​ប្រកាស​កាលពី​ពេល​កន្លង​ មក​ថា​ ក្រុម​អ៊ិ​ី​ស្លា​ម​បង្កើត​រដ្ឋ​អាច​នឹង​ ប្រើប្រាស់​អាវុធ​គីមី​វាយប្រហារ​ក្នុង​ពេល​ អនាគត​។​

​សារព័ត៌មាន​ AP​ បាន​ដកស្រង់​ ប្រភព​ព័ត៌មាន​ពី​ក្រុម​ចារកម្ម​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា​ក្រុម​អ៊ិ​ា​ស្លា​ម​បង្កើត​រដ្ឋ​បាន​បង្កើត​សាខា​ពិសេស​ក្នុង​គោលដៅ​ផលិត​ អាវុធ​គី​មីន​ដោយ​ប្រើប្រាស់​អ្នក​វិទ្យា​ សាស្ដ្រ​របស់​អ៊ី​រ៉ា​ក់​និង​ស៊ី​រី​ ។​

​ចារកម្ម​អាម​រិ​កបាន​បញ្ជាក់​ថា​ សកម្ម​ ភាព​ខាងលើ​របស់​ក្រុម​ភេរវកម្ម​គឺជា​ក្ដី​ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​របស់​ ពលរដ្ឋ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។​ រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​សង្ស័យ​ថា​ក្រុម​ភេរវកម្ម​ខាងលើ​អាច​ផលិត​បាន​អាវុធ​គីមី​ជា​ច្រើន​រួច​មក​ហើយ​។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ចារកម្ម​អ៊ី​រ៉ា​ក់​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ការ​គ្រប់​ គ្រង​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ នឹង​ជួយ​ដល់​ក្រុម​ភេរវកម្ម​អាច​សាក​ ល្បង​អាវុធ​សម្លាប់​មនុស្ស​ជា​ច្រើន​បាន​យ៉ាង​ងាយស្រួល​ ។​

​នៅ​ពេល​នេះ​កម្លាំង​ទាហាន​អ៊ី​រ៉ា​ក់​ទទួល​ បានការ​ចែកចាយ​របាំងមុខ​ការពារ​ជាតិពុល​ពី​អាវុធ​គីមី​ខ្លាច​រង​ការ​វាយប្រហារ​ពី​ក្រុម​ភេរវកម្ម​ ។​

​ក្រុម​ចារកម្ម​អា​មេ​រិ​កបាន​ប្រកាស​ ព័ត៌មាន​ខាងលើ​ធ្វើ​ឱ្យ​ពិភពលោក​រស់នៅ​ មិន​បាន​ស្ងប់ស្ងាត់​ដូច​កាល​មុន​ទៀត​ឡើយ​ ដោយ​ចេះ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​មាន​ ការ​វាយប្រហារ​ភេ​វ​កម្ម​កើតឡើង​ដូច​ ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​កន្លង​មក​។​ មួយវិញទៀត​ ប្រសិនបើ​ក្រុម​ភេរវ​ករ​មាន​អាវុធ​គីមី​ នោះ​នឹង​អ្នក​ស្លាប់​កាន់តែ​ច្រើន​ឡើង​ពី​ មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print