ខេត្តត្បូងឃ្មំុៈ លោកឧត្តមសេនីយត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មំុបានបញ្ជាក់ឲដឹងថា កាលពីថ្ងៃទីទី២១ ខែវិច្ឆិការ ឆ្នាំ២០១៥ កម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការណ៍ជាមួយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋានស្រុកមេមត់ ដឹកនាំដោយលោក ខៀវ ពណ្ណារាយ ព្រះរាជអាជ្ញារងអមសាលាដំបូកខេត្តត្បូងឃ្មុំ បានចុះអនុវត្តដីកាបង្គោប់អោយឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះលឹម ឈាងលាង ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះតាំង ពុទ្ធា អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
លោកឧត្តមសេនីយបានបញ្ជាក់ថា ការចះុអនុវត្តដីការខាងលើនេះ ពាក់ព័ន្ធករណីរំលោភកម្មសិទ្ធបញ្ញា(ថតចម្លងស៊ីឌីក្លែងក្លាយ) ក្នុងនោះសម្មត្ថកិច្ចជំនាញបានធ្វើការដកហូត ម៉ាស៊ីនផលិតស៊ីឌី និងវីស៊ីឌី ចំនួន៣០គ្រឿង,ដុំអាគុយ១២គ្រឿង,កុំព្យូទ័រលើតុ ចំនួន០៣គ្រឿង,ម៉ូទ័រ០១គ្រឿង,ព្រីនធ័រចំនួន០២គ្រឿង,ម៉ាស៊ីនស្កែន០១គ្រឿង,ឌីសចំនួន ៤០កេះ,ខ្សែម៉ាស៊ីន៩C អ.ប ចំនួន០៩ដុំ,កាម៉ារ៉ា០៣គ្រឿង,(កាម៉ារ៉ាសុវត្ថិភាព),ស៊ីឌីថតចម្លងចំនួន០៧កេះ១បេ(ទម្ងន់២៣,គីឡូ្)និងឡូក្រេ៩៨គីឡូក្រាម (ស្មើ២បេនិង០១កេះ),ស្រោមឌីស០៣បេ,ក្រដាសរាម០១កេះ,ឌីសខូច០១កេះ(ទម្ងន់១៩,៥០គីឡូក្រាម),ម៉ាស៊ីនកាត់ក្រដាសចំនួន០២គ្រឿងនិងតែមចំនួន០៤កេះ។
ជាមួយគ្នានេះសម្មត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ ឈ្មោះ តាំង ពុទ្ធា ភេទស្រី អាយុ៣០ឆ្នាំ ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕វណ្ណះ