អាមេរិក បង្ករឲ្យមានពន្លាតកាន់តែឆ្ងាយ​ជាមួយចិន ដោយបានស្វាគមន៍មេដឹកនាំកោះតៃវ៉ាន់

ចែករំលែក៖

អាមេរិកចិន បានប្រឈមមុខតានតឹងដាក់គ្នា នៅបញ្ហាជាច្រើន ក្នុងនោះមានវិស័យពាណិជ្ជកម្ម ការពារជាតិ​ ហើយពេលនេះអាមេរិកបានធ្វើឲ្យចិនកាន់តែខឹងសម្បាខ្លាំងឡើងដោយអាមេរិក មិនបានគោរព ចិនតែមួយដូចដែលបានព្រមព្រៀង ដោយអាមេរិក បានអនុញ្ញាត្តិឲ្យមេដឹកនាំកោះតៃវ៉ាន់ ទៅអាមេរិកហើយថ្លែងសន្តកថានៅទីនោះទៀតផង។

ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់បានផ្សាយថា លោកស្រី​Tsai Ing-wen ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអាមេរិក ដែលជាសកម្មភាពមិនធ្លាប់មានពីមុនមកឡើយ ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សាយថា ទីក្រុងប៉េកាំងនិង ដាក់ទោសយ៉ាងធ្ងន់ដល់កោះតៃវ៉ាន។

មេដឹកនាំកោះតៃវ៉ាន់ លោកស្រី​Tsai Ing-wen​បានថ្លែងសន្តរកថា​នៅអាមេរិក ក្នុងពេលដែលលោកស្រី បំពេញទស្សនកិច្ចទីនោះ មុនពេលបន្តដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយ​។ នេះជាលើកទីមួយក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ មេដឹកនាំកោះតៃវ៉ាន ថ្លែងសន្តរកថាដោយបើកជំហរនៅលើទឹកដីអាមេរិក ។ សកម្មភាព ខាងលើ​គឺមិនខុសអ្វីពីការយកសាំងចាក់ចូលភ្លើងកំពុងតែឆេះនោះឡើយ ។

សារព័ត៌មាន Politico ​បានដកស្រង់សម្តី​លោកស្រី​Tsai Ing-wen​ ដែលបានថ្លែងសន្តរកថា នៅបណ្តាល័យ​ Ronald Reagan ក្នុងទីក្រុង Los Angeles ​អាមេរិកថា «អ្វីគ្រប់យ៉ាងអាចពិភាក្សាបាន លើកលេងតែ ពីរចំណុចគឺសេរីភាព​របស់យើង និង អនាគតរបស់យើង​»។ លោកស្រីបញ្ជាក់ថា​« សេរីភាពនិងប្រជាធិបតេយ្យ​គឺមានតម្លៃយ៉ាងខ្លាំង​ពោះតៃវ៉ាន   ហើយតៃវ៉ាន់តែងតែគោរព ដល់ការសន្យារបស់ខ្លួន​ក្នុងការ រក្សាសន្តិសុខស្ថេរភាព ពឹងផ្អែកទៅតាមច្បាប់សេរីភាព ប្រជាធិបតេយ្យ  និងផលប្រយោជន៍ប្រជាជនតៃវ៉ាន់។

ក្រុមអ្នកវិភាគបានលើកឡើងថា ​ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ របស់អាមេរិកទៅលើមេដឹកនាមកោះតៃវ៉ាន ក្នុងពេលដែល​លោកត្រាំ បានចុះហត្ថលេខាលើច្បាប់ចំណាយសម្រាប់ការពារជាតិ  បើកផ្លូវឲ្យមានកិច្ចព្រមព្រៀងយោធាជាច្រើនជាមួយតៃវ៉ាន ។ សកម្មភាពខាងលើរបស់អាមេរិក ទទួលរងការប្រឆាំងយ៉ាងខ្លាំងពីទីក្រុងប៉េកាំ ដោយច្បាប់ការពារជាតិរបស់អាមេរិក បានបំពានទៅលើ នយោបាយចិនតែមួយ ដែលទីក្រុងវ៉ាស៊ីនតោន​បានព្រមព្រៀង ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print