អាមេរិកចិន បានប្រឈមមុខតានតឹងដាក់គ្នា នៅបញ្ហាជាច្រើន ក្នុងនោះមានវិស័យពាណិជ្ជកម្ម ការពារជាតិ ហើយពេលនេះអាមេរិកបានធ្វើឲ្យចិនកាន់តែខឹងសម្បាខ្លាំងឡើងដោយអាមេរិក មិនបានគោរព ចិនតែមួយដូចដែលបានព្រមព្រៀង ដោយអាមេរិក បានអនុញ្ញាត្តិឲ្យមេដឹកនាំកោះតៃវ៉ាន់ ទៅអាមេរិកហើយថ្លែងសន្តកថានៅទីនោះទៀតផង។
ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់បានផ្សាយថា លោកស្រីTsai Ing-wen ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអាមេរិក ដែលជាសកម្មភាពមិនធ្លាប់មានពីមុនមកឡើយ ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សាយថា ទីក្រុងប៉េកាំងនិង ដាក់ទោសយ៉ាងធ្ងន់ដល់កោះតៃវ៉ាន។
មេដឹកនាំកោះតៃវ៉ាន់ លោកស្រីTsai Ing-wenបានថ្លែងសន្តរកថានៅអាមេរិក ក្នុងពេលដែលលោកស្រី បំពេញទស្សនកិច្ចទីនោះ មុនពេលបន្តដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយ។ នេះជាលើកទីមួយក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ មេដឹកនាំកោះតៃវ៉ាន ថ្លែងសន្តរកថាដោយបើកជំហរនៅលើទឹកដីអាមេរិក ។ សកម្មភាព ខាងលើគឺមិនខុសអ្វីពីការយកសាំងចាក់ចូលភ្លើងកំពុងតែឆេះនោះឡើយ ។
សារព័ត៌មាន Politico បានដកស្រង់សម្តីលោកស្រីTsai Ing-wen ដែលបានថ្លែងសន្តរកថា នៅបណ្តាល័យ Ronald Reagan ក្នុងទីក្រុង Los Angeles អាមេរិកថា «អ្វីគ្រប់យ៉ាងអាចពិភាក្សាបាន លើកលេងតែ ពីរចំណុចគឺសេរីភាពរបស់យើង និង អនាគតរបស់យើង»។ លោកស្រីបញ្ជាក់ថា« សេរីភាពនិងប្រជាធិបតេយ្យគឺមានតម្លៃយ៉ាងខ្លាំងពោះតៃវ៉ាន ហើយតៃវ៉ាន់តែងតែគោរព ដល់ការសន្យារបស់ខ្លួនក្នុងការ រក្សាសន្តិសុខស្ថេរភាព ពឹងផ្អែកទៅតាមច្បាប់សេរីភាព ប្រជាធិបតេយ្យ និងផលប្រយោជន៍ប្រជាជនតៃវ៉ាន់។
ក្រុមអ្នកវិភាគបានលើកឡើងថា ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ របស់អាមេរិកទៅលើមេដឹកនាមកោះតៃវ៉ាន ក្នុងពេលដែលលោកត្រាំ បានចុះហត្ថលេខាលើច្បាប់ចំណាយសម្រាប់ការពារជាតិ បើកផ្លូវឲ្យមានកិច្ចព្រមព្រៀងយោធាជាច្រើនជាមួយតៃវ៉ាន ។ សកម្មភាពខាងលើរបស់អាមេរិក ទទួលរងការប្រឆាំងយ៉ាងខ្លាំងពីទីក្រុងប៉េកាំ ដោយច្បាប់ការពារជាតិរបស់អាមេរិក បានបំពានទៅលើ នយោបាយចិនតែមួយ ដែលទីក្រុងវ៉ាស៊ីនតោនបានព្រមព្រៀង ៕
ដោយ៖ មែវ សាធី