ដល់ថ្នាក់ហ្នឹងផង.. កម្លាំងទាហានចិន ហ្វឹកហាត់ទម្លាក់គ្រាប់ វាយប្រហារអាមេរិក

ចែករំលែក៖

តាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា៖  យន្តហោះទម្លាក់គ្រាប់​ចិន កំពុងធ្វើលំហាត់សមយុទ្ធ  ដើម្បីវាយប្រហារទម្លាក់គ្រាប់បែក ទៅលើអាមេរិក និងសម្ព័ន្ធមិត្ត នៅសមុទ្រប៉ាស៊ីហ្វិក។

ក្នុងរយៈពេល​៣ឆ្នាំកន្លងមក​កម្លាំងទាហានចិន បាន​ពង្រីកទីតាំងធ្វើសកម្មភាព របស់យន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ​ ជាការពង្រឹងសមត្ថភាព ពេលមានសង្គ្រាមនៅតំបន់សមុទ្រកើតឡើង  ។ សកម្មភាព ខាងលើរបស់ចិនបង្ករក្តីបារម្ភយ៉ាងខ្លាំងដល់អាមេរិក។

កាលពីខែសីហាឆ្នាំ ២០១៧ យន្តហោះទម្លាក់គ្រាប់ រយៈចម្ងាយឆ្ងាយ​របស់ចិន​ប្រភេទ​ H-6K ​បានហោះឆ្លងកាត់ឈូងសមុទ្រ​ Miyako ​ភាគខាងលិច ប្រទេសជប៉ុន  ហើយជាលើកទីមួយ​ដេលយន្តហោះនេះប្តូរទិសដៅហោះហើយ ទៅកាន់តំបន់ភាគខាងកើតកោះ អូគីណាវ៉ា ជាទីកន្លែងមានទាហាន​អាមេរិក រហូតដល់ទៅ ៤៧ពាន់នាក់ឈរជើងនៅទីនោះ។ សកម្មភាពរបស់ទាហានអាកាសចិន បង្ករក្តីបារម្ភដល់អាមេរិក ដោយចិនអាចបើកការវាយប្រហារ ទីតាំងអាមេរិកនៅប៉ាស៊ីហ្វិក ក្នុងនោះមានកោះ​ Guam ជាដើម។

មន្ទីរបញ្ចកោណធ្វើការវាយតម្លៃបែបនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្ដីពីកិច្ចខិតខំ ប្រឹងប្រែងពង្រីងឥទ្ធិពលនៅលើពិភពលោករបស់ទីក្រុងប៉េកាំង ជាមួយការចំណាយលើកញ្ចប់ថវិកាយោធា ១៩០ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧។ របាយការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា៖ «ក្នុងរយៈពេលបីឆ្នាំមកនេះ កងទ័ពរំដោះប្រជាជនចិន PLA​ បានធ្វើសមយុទ្ធយោធាយន្ដហោះទម្លាក់ម្ដងហើយម្ដងទៀតនៅក្នុងតំបន់ ហើយដែលនេះទំនងជាការហ្វឹកហាត់បង្កើនសមត្ថភាព វាយប្រហារប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធអាមេរិក»។

គួរបញ្ជាក់ថា របាយការណ៍របស់មន្ទីរបញ្ចកោណ កើតមានឡើងខណៈចិន និងសហរដ្ឋអាមេរិក មានគំរោងជួបគ្នានៅចុងខែសីហា នេះ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ។ ប៉ុន្តែព្រមពេលជាមួយគ្នា ស្ថានទូតចិនប្រចាំ សហរដ្ឋអាមេរិក មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយទាក់ទិងនឹងរបាយការណ៍របស់មន្ទីរបញ្ចកោណនៅឡើយទេ៕

ដោយ៖ មែវ សាធី

 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print