ឈើ​ជា​ច្រើន​ម៉ែត្រ​គួប​ត្រូវ​បាន​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ​បញ្ជា​ឲ្យ​មេព្រៃ​ខេត្ត​បង្ក្រាប​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍

ចែករំលែក៖

ខេត្តរតនគិរី៖​ ឈើ​ជា​ច្រើន​ម៉ែត្រ​គួប​នៅ​បណ្តោយ​ដង​ទន្លេ​សេ​សាន្ត​ ស្ថិត​ក្នុង​ឃុំ​កា​ឡាន់​ញ៉ៃ​ ស្រុក​វ៉ើ​ន​សៃ​ ត្រូវ​បាន​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ក្រសួង​បញ្ជា​អោយ​មេព្រៃ​ខេត្ត​ចុះ​បង្ក្រាប់​ក្រោយ​ពី​ឈើ​ទាំងនោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​យ៉ាង​កក្រើក​ភូមិ​ទាំង​ថ្ងៃ​យប់​រាប​សិប​រថយន្ត​ តែ​មេព្រៃ​ខេត្ត​ និង​សង្កាត់​រួម​ទាំង​សមត្ថកិច្ច​ពាក់​ពន្ធ​មិន​បង្ក្រាប​ដោយសារ​មាន​ផល​លាភ​ប្រចាំខែ​ ។​

abcd

​ ហេតុការណ៍​នៃ​ការ​ចុះ​បង្ក្រាប​បទល្មើស​ខាងលើ​គេ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​៣​និង​៤៤​នាទី​រសៀល​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ដឹកនាំ​ដោយ​ព្រះរាជ​អ​ជ្ញា​រង​លោក​ម៉​ម​ វណ្ណ​ដា​ ក្នុង​នោះ​លោក​ផា​ន់​ ភឿន​នាយ​រង​ខណ្ឌ​លោក​ជា​កុ​ណា​រា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សហកា​ជាមួយ​កម្លាំង​នគ​បាល​មូលដ្ឋាន​នឹង​កងរាជអាវុធហត្ថ​ស្រុក​ផង​ដែរ​។​

​នៅ​ម៉ោងជាង​៤​ល្ងាច​ថ្ងៃ​ដដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ខាងលើ​នេះ​គេ​បាន​ប្រទះ​ឃើញ​ឈើប្រណិត​ធ្នុង​ និង​ឈើ​សុ​ក្រំ​ជា​ច្រើន​ម៉ែត្រគូប​និង​ច្រើន​ទីតាំង​ដែល​ពួក​ឈ្មួញ​បាន​ដឹក​យក​មក​គ​ទុក​បំ​រ៉ុ​ង​ដឹក​បន្ត​ចូល​ក្នុង​ឃ្លាំង​ដ៌​ធំ​នៅ​ចំណុច​ភូមិ​កា​ចូ​ន​ឃុំ​កា​ចូ​ន​ស្រុក​វ៉ើ​ន​សៃ​។​

​ដោយសារ​កម្លាំង​ជំនាញ​កំពុងធ្វើការ​ប្រមូល​នៅឡើយ​ដូចនេះ​ចំនួន​ឈើ​ពិតប្រាកដ​ស្មើ​ប៉ុន្មាន​នោះ​នៅ​មិន​ទាន់​មាន​ជំនាញ​អាច​ប្រាប់​បាន​នៅឡើយ​ទេ​។​តែ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​អោយ​ដឹង​ថា​ក្នុង​មួយ​គំនរ​ប្រហែល​១៥​ម៉ែត្រ​គួប​។​ហើយ​មាន​ច្រើន​គំន​។​

​បើ​តាម​ការ​ខ្សឹប​ប្រាប់​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្បែរ​ទីតាំង​ស្តុក​ឈើ​ខាងលើ​នោះ​ថា​ជា​ឈើ​របស់​ឈ្មោះ​លោក​ខន​ ដែល​អ្នក​ភូមិ​អះអាង​ថា​គេ​ប្រើ​ឈ្មោះ​ ក្រុមហ៊ុន​ហើយ​ប្រមូល​ឈើ​ពី​ព្រៃ​ផ្សេងៗ​ក្នុង​សហគមន៍​និង​មួយ​ចំនួន​ធំ​ពី​ព្រៃ​ឧទ្យាន​ជាតិ​វីរ​:​ជ័យ​។​

​អ្នក​ភូមិ​បាន​បន្ត​ថា​លោក​ខន​ និង​គូកន​របស់​ពួក​គេ​ជា​ច្រើន​អ្នក​ទៀត​បាន​ធ្វើ​សកម្មភាព​ដឹកឈើ​ក្នុង​មួយ​យប់ៗ​មិន​ក្រោម​ពី​១០​ទៅ​២០​គ្រឿង​នោះ​ទេ​អ្នក​ភូមិ​ប្រាប់​ថា​បាន​រំខាន​ដល់​ការ​ដេក​ពួន​របស់​ពួក​គាត់​ ហើយ​ពួក​គាត់​ថា​ មេព្រៃ​គ្រប់​លំដាប់​តាំងពី​សង្កាត់​ ដល់​ខណ្ឌ​និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​តាំងពី​អភិបាលស្រុក​ដល់​អភិបាលខេត្ត​មិន​បាន​ធ្វើការ​បង្ក្រាប​នោះ​ទេ​ទើបតែ​ថ្ងៃនេះ​ស្រាប់តែ​មាន​មេព្រៃ​មក​បង្ក្រាប​តែ​ម្តង​ ៕​

abcd (3)abcd (1)abcd (2)

...

ដោយ៖ អ៊ុ​ច​សា​វុ​ទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print