ខេត្តរតនគិរី៖ ឈើជាច្រើនម៉ែត្រគួបនៅបណ្តោយដងទន្លេសេសាន្ត ស្ថិតក្នុងឃុំកាឡាន់ញ៉ៃ ស្រុកវ៉ើនសៃ ត្រូវបាននាយកដ្ឋានរដ្ឋបាលព្រៃឈើថ្នាក់ក្រសួងបញ្ជាអោយមេព្រៃខេត្តចុះបង្ក្រាប់ក្រោយពីឈើទាំងនោះត្រូវបានក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងកក្រើកភូមិទាំងថ្ងៃយប់រាបសិបរថយន្ត តែមេព្រៃខេត្ត និងសង្កាត់រួមទាំងសមត្ថកិច្ចពាក់ពន្ធមិនបង្ក្រាបដោយសារមានផលលាភប្រចាំខែ ។
ហេតុការណ៍នៃការចុះបង្ក្រាបបទល្មើសខាងលើគេបានធ្វើឡើងនៅម៉ោង៣និង៤៤នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ដឹកនាំដោយព្រះរាជអជ្ញារងលោកម៉ម វណ្ណដា ក្នុងនោះលោកផាន់ ភឿននាយរងខណ្ឌលោកជាកុណារានាយផ្នែករដ្ឋបាលព្រៃឈើសហកាជាមួយកម្លាំងនគបាលមូលដ្ឋាននឹងកងរាជអាវុធហត្ថស្រុកផងដែរ។
នៅម៉ោងជាង៤ល្ងាចថ្ងៃដដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះគេបានប្រទះឃើញឈើប្រណិតធ្នុង និងឈើសុក្រំជាច្រើនម៉ែត្រគូបនិងច្រើនទីតាំងដែលពួកឈ្មួញបានដឹកយកមកគទុកបំរ៉ុងដឹកបន្តចូលក្នុងឃ្លាំងដ៌ធំនៅចំណុចភូមិកាចូនឃុំកាចូនស្រុកវ៉ើនសៃ។
ដោយសារកម្លាំងជំនាញកំពុងធ្វើការប្រមូលនៅឡើយដូចនេះចំនួនឈើពិតប្រាកដស្មើប៉ុន្មាននោះនៅមិនទាន់មានជំនាញអាចប្រាប់បាននៅឡើយទេ។តែសមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងអោយដឹងថាក្នុងមួយគំនរប្រហែល១៥ម៉ែត្រគួប។ហើយមានច្រើនគំន។
បើតាមការខ្សឹបប្រាប់ពីប្រជាពលរដ្ឋនៅមូលដ្ឋានក្បែរទីតាំងស្តុកឈើខាងលើនោះថាជាឈើរបស់ឈ្មោះលោកខន ដែលអ្នកភូមិអះអាងថាគេប្រើឈ្មោះ ក្រុមហ៊ុនហើយប្រមូលឈើពីព្រៃផ្សេងៗក្នុងសហគមន៍និងមួយចំនួនធំពីព្រៃឧទ្យានជាតិវីរ:ជ័យ។
អ្នកភូមិបានបន្តថាលោកខន និងគូកនរបស់ពួកគេជាច្រើនអ្នកទៀតបានធ្វើសកម្មភាពដឹកឈើក្នុងមួយយប់ៗមិនក្រោមពី១០ទៅ២០គ្រឿងនោះទេអ្នកភូមិប្រាប់ថាបានរំខានដល់ការដេកពួនរបស់ពួកគាត់ ហើយពួកគាត់ថា មេព្រៃគ្រប់លំដាប់តាំងពីសង្កាត់ ដល់ខណ្ឌនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តាំងពីអភិបាលស្រុកដល់អភិបាលខេត្តមិនបានធ្វើការបង្ក្រាបនោះទេទើបតែថ្ងៃនេះស្រាប់តែមានមេព្រៃមកបង្ក្រាបតែម្តង ៕
ដោយ៖ អ៊ុចសាវុទ្ធ