ខេត្តឧត្តរមានជ័យ៖ ចោមុខសញ្ញាចាស់គាស់ផ្ទះមួយក្រុម លួចរបស់របរគ្រប់ប្រភេទ ដែលបានធ្វើសកម្មភាពជាច្រើនឆ្នាំមកនេះត្រូវបានលោកអនុសេនីយ៍ទោ ស្រេង រាសី ហៅម៉ាប់ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តឧត្តរមានជ័យ ប្រចាំស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង បានឃាត់ខ្លួនជនសង្ស័យ៤នាក់ដែលមានវត្ថុតាងទូរស័ព្ទដៃមួយកេះ កាលពីវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅក្នុងភុមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
លោក អនុសេនីយ៍ទោ ស្រេង រាសី បានអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើបានត្រូវបានម្ចាស់ផ្ទះលក់ទូរស័ព្ទនៅភូមិឃុំខាងលើបានទូរស័ព្ទទៅលោកជួយអន្តរាគមន៍ដោយលោកបានដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទ កាក់ស្ទាក់ត្រួតពិនិត្យរាល់យានជំនិះគ្រប់ប្រភេទដែលឆ្លងកាត់តំបន់ខាងលើទើបឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្បែរកន្លែងកើតហេតុឈ្មោះ សាន សីហា អាយុ១៥ឆ្នាំ រស់នៅភូមិអូរចិញ្ចៀន ឃុំស្រុកអន្លង់វែង ត្រូវជាកូនរបស់លោក ហួត សារី (ហៅ ៧២ )អធិការរងទទួលបន្ទុកផ្នែកសន្តិសុខស្រុកអន្លង់វែង រួចបញ្ជូនមកអធិការដ្ឋានស្រុកអន្លង់វែងទាំងយប់ ។
លោកវរៈសេនីត្រីយ៍ ស៊ូ នៅ អធិការងស្តីទីស្រុកអន្លង់វែងបានអោយដឹងថា ជនសង្ស័យង៤នាក់ខាងលើជាមុខសញ្ញាចាស់ដែលតែងតែធ្វើសកម្មភាពលួចគាស់ផ្ទះលួចរបស់របរប្រជាពលរដ្ឋយ៉ាងសកម្មដែលអ្នកខ្លះអស់មាស លុយនឹងទូរស័ព្ទយ៉ាងច្រើននាពេលកន្លងមក ។
លោកបន្តរថា ក្រោយពីឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សាន សីហា អូសរឹបបានម៉ូតូមួយគ្រឿងនឹងទូរស័ព្ទដៃចំនួន៥៣គ្រឿង លុះដល់ព្រឹកឡើងលោកបានឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួក៣នាក់បន្ថែមទៀតហើយលោកនិងកំពុងតែនឹងបន្តរកំណត់មុខសញ្ញាក្រុមបក្សពួកខាងលើបន្ថែមទៀត ។
ជនសង្ស័យទាំង៤នាក់កំពុងតែសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនិតិវិធីនិងបញ្ជូនបន្តរទៅស្នងការដ្ឋានខេត្ត ។ ដោយឡែកជនសង្ស័យ៣នាក់ទៀតមិនត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណឡើយ ៕
ដោយ៖ ប៉ែន នួន