នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក Malcolm Turnbull បានព្រមានថាចិនអាចជំរុញឲ្យមានសង្គ្រាមកើតឡើងនៅដែនសមុទ្រចិនភាគខាងត្បូង ប្រសិនបើចិននៅតែបន្តប្រកាសពីដែនអធិបតេយ្យនៅទីនោះ។
សារព័ត៌មានThe Australian Financial Review កាលពីថ្ងៃទី២២ខែវិច្ឆិកា បានប្រកាសថានាយករដ្ឋមន្ត្រីអូស្ត្រាលីលោកTurnbull បានជួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីចិនលោកលីឃើជាំង ដោយនៅក្នុងជំនួបនោះ អូស្ត្រាលីបានលើកឡើងថាសកម្មភាពរបស់ចិននៅដែនសមុទ្រចិនភាគខាងត្បូង គឺមិនមានប្រសិទ្ធភាពឡើយ ហើយក៏បានព្រមានថាប្រវត្តិសាស្ត្របង្ហាញយ៉ាងច្បាសថាសកម្មភាពដូចជាចិននាពេលនេះនៅសមុទ្រចិនភាគខាងត្បូងអាចបង្ករឲ្យមានសង្គ្រាមប្រដាប់អាវវុធកើតឡើង។
លោកTurnbull បានរំលឹកឡើងវិញនៅសង្គ្រាមPeloponnesus ដែលបានកើតឡើងកាលពី២.៥០០ឆ្នាំមុន ហើ យជំរុញឲ្យចិនកំឲ្យធ្លាក់ចូលក្នុងអន្ទាក់Thucydides«ជាពាក្យស្លោកដាក់តាមភាសាក្រិក ស្តីពីសង្គ្រាមរវាងទីក្រុងអាទែននិងទីក្រុងស្ពាតា។»នៅក្នុងខ្លឹមសារនោះ សង្គ្រាមកើតឡើងដោយសារតែការភ័យខ្លាចរបស់ទីក្រុងស្ពាតាចំពោះការរីកចំរើនរបស់ទីក្រុងអាទែន។ ភាពតានតឹងនោះជំរុញឲ្យប្រទេសទាំងពីរត្រៀមលក្ខណៈធ្វើសង្គ្រាម ហើយទីបំផុតសង្គ្រាមក៏បានផ្ទុះឡើង។
នាយករដ្ឋមន្ត្រីTurnbull មានប្រសាសន៍ទៅកាន់នាយករដ្ឋមន្ត្រីប្រទេសចិនថា អូស្ត្រាលីមិនមានជាភាគីដែលមានវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងនឡើយ ប៉ុន្តែចិនត្រូវតែចាប់អារម្មណ៍ចំពោះការព្រួយបារម្ភរបស់ប្រទេសជិតខាងក្នុងតំបន់ ដែលអាចជំរុញឲ្យមានសង្គ្រាមកើតឡើង។
លោកTurnbull រំលឹកឡើងវិញថា មហិច្ឆិតារបស់ចិនគឺជានយោបាយការបរទេសដែលមិនមានប្រសិទ្ធិភាពអាចបង្ករផលលំបាកដល់ខ្លួនឯងទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះចិនកំពុងតែជម្រុញឲ្យប្រទេសមួយចំនួនដូចជាBrunei,Malaysia , Vietnam កាន់តែចូលកៀកជាមួយអាមេរិក។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបានលើកឡើងពីបញ្ហាវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងនៅក្នុងកិច្ចប្រជុំ APEC ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន វិវាទនោះបានធ្វើឲ្យប្រទេសអាស៊ាននិងប្រទេសជាច្រើនទៀតកាន់តែមានភាពសាមគ្គីគ្នាជាងមុន។ ចិនត្រូវបានគេទុកឲ្យនៅឯកកោទាំងនៅក្នុងកិច្ចប្រជុំប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទាំង២០ហៅកាត់G-20នៅក្នុងប្រទេសទួគីនិងនៅក្នុងកិច្ចប្រជុំ អាស៊ានកាលពីថ្ងៃទី២២ខែវិច្ឆិកាក្នុងទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។
ចិនបានបង្ករភាពតានតឹងតាមរយៈការសាងសង់កោះសិប្បនិមិត្តខុសច្បាប់នៅដែលសមុទ្រចិនភាគខាងត្បូងដែលកំពុងតែមានវិវាទ។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រីJulie Bishop បានច្រានចោលការប្រកាសរបស់ចិនថា អូស្ត្រាលីនិងអាមេរិកគួរតែរក្សាគោលជំហរជាកណ្តល មិនត្រូវជាប់ពាក់ព័ន្ធនិងវិបត្តិនៅដែលសមុទ្ររបស់ចិនឡើយ ។ លោកស្រីបន្តទៀតថា វិស័យពាណិជ្ជកម្មរបស់អូស្ត្រាលីរហូតដល់ទៅ២ភាគ៣បានឆ្លងកាត់ដែនសមុទ្រខាងលើ ដូច្នេះអូស្ត្រាលីមានសិទ្ធក្នុងការធានាសុខសន្តិភាពនៅក្នុងតំបន់។
លោកស្រីបញ្ជាក់ថា«យើងមិនបានឈរគាំទ្រភាគីណាមួយនោះឡើយនៅក្នុងវិវាទដែនសមុទ្រចិនភាគខាងត្បូង ប៉ុន្តែយើងទទួលស្គាល់ថា សកម្មភាពសាងសង់កោះសិប្បនិមិត្តរបស់ចិនបានបង្កឲ្យមានភាពតានតឹងខ្លាំងឡើងនៅក្នុងតំបន់។
ការប្រឆាំងជំទាស់របស់អូស្ត្រាលីដោយបើកជំហរបង្ហាញឲ្យឃើញថាមានប្រទេសជាច្រើនទៀតបានលូកដៃចូលដោយផ្ទាល់នៅក្នុងវិវាទដែនសមុទ្រចិនភាគខាងត្បូង មិនមែនតែប្រទេសនៅក្នុងតំបន់អាស៊ានតែប៉ុណ្ណោះទេ ប្រទេសដែលមានផលប្រយោជន៍នៅនោះមិនអនុញ្ញាត្តិឲ្យចិនធ្វើអ្វីតាមតែចិត្តឡើយ។
វិវាទកាន់តែខ្លាំងឡើងរវាងចិននិងប្រទេសនៅក្នុងតំបន់បានធ្វើឲ្យពលរដ្ឋនៅក្នុងតំបន់អាស៊ីិបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមអាចនឹង ផ្ទុះឡើងនៅក្នុងតំបន់អាស៊ីុរវាងចិននឹង ប្រទេសដែលមានវិវាទដែលអធិបតេយ្យ ជាមួយចិន ។
សង្គ្រាមងាយស្រួលក្នុងការកើតឡើងខ្លាំងណាស់ ប្រសិនបើមេដឹកនាំប្រទេស នោះមិនមានការអត់ធ្មត់គ្រប់គ្រាន់ទេ នោះ ។ សង្គ្រាមងាយកើតឡើងតែពិបាក ក្នុងការបញ្ចប់ជាក់ស្ដែងដូចនៅក្នុងតំបន់ មជ្ឈិមបូព៌ាបានកើតឡើងជាច្រើនឆ្នាំ កន្លងមកហើយ តែមិនទាន់រកឃើញពន្លឺ នៃការបញ្ចប់នៅឡើយ ដូចជាប្រទេស ស៊ីរី អីស្រាអែល និងក្រុមហាម៉ាសប៉ាឡេ ស្ទីន ដូចជាសង្គ្រាមនៅក្នុងប្រទេសអ៊ុយ ក្រែនជាដើមមិនទាន់បញ្ចប់នៅឡើយ ។
ពលរដ្ឋនៅក្នុងតំបន់អាស៊ីក៏ធ្លាប់បានឆ្លងកាត់សង្គ្រាមឈ្លានពានកាលពីសង្គ្រាម លោកលើកទី២ ហើយស្រមោលអាក្រក់ នៃសង្គ្រាមនូវតែគ្រប់ដណ្ដបទៅលើពលរដ្ឋក្នុងតំបន់អាស៊ី ។ ទាំងនោះហើយបាន ជាពលរដ្ឋនៅអាស៊ីពិសេសប្រទេសក្នុងតំបន់អាស៊ានមិនចង់ឱ្យមានសង្គ្រាមកើត ឡើងនោះឡើយ ។ សង្គ្រាមប្រាកដជាបង្ក ផលលំបាកយ៉ាងខ្លាំងដល់ការរស់នៅរបស់ ពលរដ្ឋពិសេសគឺជនភៀសខ្លួនដោយសារ សង្គ្រាមទៅកាន់ប្រទេសជិតខាង ។
តាមលទ្ធផលស្ទាប់ស្ទង់មតិទៅលើ ពលរដ្ឋហ្វីលីពីនដែលជាប្រទេសមាន វិវាទដែនសមុទ្រជាមួយប្រទេសចិននោះ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាម ផ្ទុះឡើងជាមួយចិន ។ ពលរដ្ឋហ្វីលីពីន ដល់ទៅ៨០ភាគរយព្រួយបារម្ភពីសង្គ្រាម ជាមួយចិន ។
តាមលទ្ធផលស្ទាបស្ទង់មតិនាពេលកន្លងមកថ្មីៗបង្ហាញឱ្យឃើញថា ក្នុង ចំណោមពលរដ្ឋហ្វីលីពីន១០នាក់មាន ៨នាក់ព្រួយបារម្ភពីសង្គ្រាមដែលកើត ឡើងជាមួយចិនពាក់ព័ន្ធវិវាទដែនអធិបតេយ្យនៅលើដែនសមុទ្រចិនភាគខាង ត្បូងរវាងហ្វីលីពីននឹងចិន ក្នុងពេល ដែលភាពតានតឹងកាន់តែខ្លាំងឡើង ។ តួលេខខាងលើជាលទ្ធផលនៃការស្ទង់ មតិរបស់មជ្ឈមណ្ឌល Social Weather Strations មានទីតាំងនៅទីក្រុងម៉ានីល ។ ក្រុមស្រាវជ្រាវ និងស្ទង់មតិខាងលើបាន ឱ្យដឹងថា ការព្រួយបារម្ភរបស់ពលរដ្ឋ ហ្វីលីពីនចាប់ផ្ដើមចេញពីវិវាទប្រជុំកោះ Scarborough តាំងពីឆ្នាំ២០០២មក ។
តាមលទ្ធផលស្ទង់មតិបង្ហាញឱ្យឃើញ ថា ពលរដ្ឋហ្វីលីពីនដល់ទៅ៨៤ភាគ រយបារម្ភពីសង្គ្រាមដែលអាចកើតឡើងនៅក្នុងអនាគតដ៏ខ្លីខាងមុខ៕