អូស្ត្រាលីព្រមានចិនថាអាចនិងបង្ករឲ្យមានសង្គ្រាមនៅដែនសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក​ Malcolm Turnbull បានព្រមានថា​ចិនអាចជំរុញឲ្យ​មានសង្គ្រាម​កើតឡើងនៅដែនសមុទ្រចិនភាគខាងត្បូង ប្រសិនបើចិននៅតែបន្តប្រកាស​ពីដែនអធិបតេយ្យ​នៅទីនោះ។

សារព័ត៌មាន​The Australian Financial Review កាលពីថ្ងៃទី២២ខែវិច្ឆិកា បានប្រកាសថា​នាយក​រដ្ឋមន្ត្រីអូស្ត្រាលីលោក​Turnbull បានជួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីចិនលោក​លីឃើជាំង ដោយនៅក្នុងជំនួបនោះ អូស្ត្រាលីបានលើកឡើងថា​សកម្មភាពរបស់ចិន​នៅដែនសមុទ្រចិនភាគខាងត្បូង គឺមិនមានប្រសិទ្ធភាពឡើយ ហើយក៏បាន​ព្រមានថា​ប្រវត្តិសាស្ត្របង្ហាញយ៉ាងច្បាសថាសកម្មភាពដូចជាចិននាពេលនេះនៅ​សមុទ្រចិនភាគ​ខាងត្បូងអាចបង្ករឲ្យមានសង្គ្រាមប្រដាប់អាវវុធកើតឡើង។

លោក​Turnbull បានរំលឹកឡើងវិញនៅសង្គ្រាម​Peloponnesus ដែលបានកើតឡើងកាលពី​២.៥០០ឆ្នាំមុន ហើ យជំរុញឲ្យចិនកំឲ្យធ្លាក់ចូលក្នុងអន្ទាក់Thucydides«ជាពាក្យស្លោក​ដាក់តាមភាសាក្រិក ស្តីពីសង្គ្រាមរវាង​ទីក្រុង​អាទែននិងទីក្រុង​ស្ពាតា។»នៅក្នុងខ្លឹមសារនោះ សង្គ្រាមកើតឡើងដោយសារតែការភ័យខ្លាចរបស់ទីក្រុង​ស្ពាតា​ចំពោះការរីកចំរើនរបស់ទីក្រុង​អាទែន។​ ភាពតានតឹងនោះ​ជំរុញឲ្យប្រទេសទាំងពីរត្រៀមលក្ខណៈធ្វើសង្គ្រាម ហើយទីបំផុត​សង្គ្រាមក៏បានផ្ទុះឡើង។

នាយករដ្ឋមន្ត្រី​Turnbull មានប្រសាសន៍ទៅកាន់នាយករដ្ឋមន្ត្រីប្រទេសចិនថា​ អូស្ត្រាលី​មិន​មាន​ជាភាគីដែលមានវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងនឡើយ ប៉ុន្តែចិនត្រូវតែចាប់អារម្មណ៍​ចំពោះការព្រួយបារម្ភរបស់ប្រទេសជិតខាងក្នុងតំបន់ ដែលអាចជំរុញឲ្យមានសង្គ្រាមកើត​ឡើង។

លោក​Turnbull រំលឹកឡើងវិញថា មហិច្ឆិតារបស់ចិនគឺជានយោបាយការបរទេសដែល​មិន​មានប្រ​សិទ្ធិភាពអាចបង្ករផលលំបាកដល់ខ្លួនឯងទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះចិនកំពុងតែ​ជម្រុញឲ្យប្រទេសមួយចំនួនដូចជាBrunei,Malaysia , Vietnam កាន់តែចូលកៀក​ជាមួយអាមេរិក។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបានលើកឡើងពីបញ្ហាវិវាទ​នៅដែនស​មុទ្រចិនភាគខាងត្បូងនៅក្នុងកិច្ចប្រជុំ APEC ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន វិវាទនោះបានធ្វើឲ្យប្រទេសអាស៊ាននិងប្រទេសជាច្រើនទៀតកាន់តែមានភាពសាមគ្គីគ្នាជាងមុន។ ចិនត្រូវបានគេទុកឲ្យនៅឯកកោទាំងនៅក្នុងកិច្ចប្រជុំប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទាំង​២០ហៅកាត់​G-20នៅក្នុងប្រទេសទួគីនិងនៅក្នុងកិច្ចប្រជុំ អាស៊ានកាលពីថ្ងៃទី​២២ខែវិច្ឆិកាក្នុង​ទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។

ចិនបានបង្ករភាពតានតឹងតាមរយៈការសាងសង់កោះសិប្បនិមិត្តខុសច្បាប់នៅដែលសមុទ្រចិនភាគខាងត្បូងដែលកំពុងតែមានវិវាទ។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី​​Julie Bishop បានច្រានចោល​ការប្រកាសរបស់ចិនថា​ អូស្ត្រាលីនិងអាមេរិកគួរតែរក្សា​គោលជំហរជា​កណ្តល មិនត្រូវជាប់ពាក់ព័ន្ធនិងវិបត្តិនៅដែលសមុទ្ររបស់ចិនឡើយ ។ លោកស្រី​បន្តទៀតថា​​ វិស័យពាណិជ្ជកម្មរបស់អូស្ត្រាលីរហូតដល់ទៅ​២ភាគ​៣បានឆ្លងកាត់ដែនសមុទ្រ​ខាងលើ ដូច្នេះ​អូស្ត្រាលីមានសិទ្ធក្នុងការធានាសុខសន្តិភាពនៅក្នុងតំបន់។

លោកស្រីបញ្ជាក់ថា​«យើងមិនបានឈរគាំទ្រភាគីណាមួយនោះឡើយនៅក្នុងវិវាទដែនសមុទ្រ​ចិន​ភាគខាងត្បូង ប៉ុន្តែយើងទទួលស្គាល់ថា សកម្មភាពសាងសង់កោះសិប្បនិមិត្ត​របស់ចិនបានបង្កឲ្យមានភាព​តានតឹងខ្លាំងឡើងនៅក្នុងតំបន់។

ការប្រឆាំងជំទាស់របស់អូស្ត្រាលីដោយបើកជំហរបង្ហាញឲ្យឃើញថា​មានប្រទេសជាច្រើន​ទៀតបានលូកដៃចូលដោយផ្ទាល់នៅក្នុងវិវាទដែនសមុទ្រចិនភាគខាងត្បូង មិនមែនតែប្រ​ទេស​នៅក្នុងតំបន់អាស៊ានតែប៉ុណ្ណោះទេ ប្រទេសដែលមានផលប្រយោជន៍នៅនោះ​មិនអនុញ្ញាត្តិឲ្យចិនធ្វើអ្វីតាមតែចិត្តឡើយ។

វិវាទកាន់តែខ្លាំងឡើងរវាងចិននិងប្រទេសនៅក្នុងតំបន់បានធ្វើឲ្យពលរដ្ឋ​នៅ​ក្នុង​តំបន់​អាស៊ី​ិបង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សង្គ្រាម​អាច​នឹង​ ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​ុរវាង​ចិន​នឹង​ ប្រទេស​ដែល​មាន​វិវាទ​ដែល​អធិបតេយ្យ​ ជាមួយ​ចិន​ ។​

​សង្គ្រាម​ងាយស្រួល​ក្នុង​ការ​កើតឡើង​ខ្លាំង​ណាស់​ ប្រសិនបើ​មេដឹកនាំ​ប្រទេស​ នោះ​មិន​មានការ​អត់ធ្មត់​គ្រប់គ្រាន់​ទេ​ នោះ​ ។​ សង្គ្រាម​ងាយ​កើតឡើង​តែ​ពិបាក​ ក្នុង​ការ​បញ្ចប់​ជាក់ស្ដែង​ដូច​នៅ​ក្នុង​តំបន់​ មជ្ឈិមបូព៌ា​បាន​កើត​ឡើងជា​ច្រើន​ឆ្នាំ​ កន្លង​មក​ហើយ​ តែ​មិន​ទាន់​រក​ឃើញ​ពន្លឺ​ នៃ​ការ​បញ្ចប់​នៅឡើយ​ ដូច​ជា​ប្រទេស​ ស៊ី​រី​ អី​ស្រា​អែ​ល​ និង​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ ស្ទី​ន​ ដូច​ជា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ ក្រែ​ន​ជាដើម​មិន​ទាន់​បញ្ចប់​នៅឡើយ​ ។​

​ពលរដ្ឋ​នៅ​ក្នុង​តំបន់​អាស៊ី​ក៏​ធ្លាប់​បាន​ឆ្លងកាត់​សង្គ្រាម​ឈ្លានពាន​កាលពី​សង្គ្រាម​ លោក​លើក​ទី​២​ ហើយ​ស្រមោល​អាក្រក់​ នៃ​សង្គ្រាម​នូវ​តែ​គ្រប់​ដណ្ដប​ទៅ​លើ​ពលរដ្ឋ​ក្នុង​តំបន់​អាស៊ី​ ។​ ទាំងនោះ​ហើយ​បាន​ ជា​ពលរដ្ឋ​នៅ​អាស៊ី​ពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មិន​ចង់ឱ្យ​មាន​សង្គ្រាម​កើត​ ឡើង​នោះ​ឡើយ​ ។​ សង្គ្រាម​ប្រាកដជា​បង្ក​ ផល​លំបាក​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ ពលរដ្ឋ​ពិសេស​គឺ​ជនភៀសខ្លួន​ដោយសារ​ សង្គ្រាម​ទៅ​កាន់​ប្រទេស​ជិតខាង​ ។​

​តាម​លទ្ធផល​ស្ទាប់ស្ទង់​មតិ​ទៅ​លើ​ ពលរដ្ឋ​ហ្វី​លី​ពី​ន​ដែល​ជា​ប្រទេស​មាន​ វិវាទ​ដែនសមុទ្រ​ជាមួយ​ប្រទេស​ចិន​នោះ​ បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សង្គ្រាម​ ផ្ទុះ​ឡើងជា​មួយ​ចិន​ ។​ ពលរដ្ឋ​ហ្វី​លី​ពី​ន​ ដល់​ទៅ​៨០​ភាគរយ​ព្រួយបារម្ភ​ពី​សង្គ្រាម​ ជាមួយ​ចិន​ ។​

​តាម​លទ្ធផល​ស្ទាបស្ទង់​មតិ​នា​ពេល​កន្លង​មក​ថ្មីៗ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ក្នុង​ ចំណោម​ពលរដ្ឋ​ហ្វី​លី​ពី​ន​១០​នាក់​មាន​ ៨​នាក់​ព្រួយបារម្ភ​ពី​សង្គ្រាម​ដែល​កើត​ ឡើងជា​មួយ​ចិន​ពាក់ព័ន្ធ​វិវាទ​ដែន​អធិបតេយ្យ​នៅ​លើ​ដែនសមុទ្រ​ចិន​ភាគ​ខាង​ ត្បូង​រវាង​ហ្វី​លី​ពី​ន​នឹង​ចិន​ ក្នុង​ពេល​ ដែល​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ ។​ តួលេខ​ខាងលើ​ជា​លទ្ធផល​នៃ​ការ​ស្ទង់​ មតិ​របស់​មជ្ឈមណ្ឌល​ Social​ Weather​ Strations​ មា​នទី​តាំងនៅ​ទីក្រុង​ម៉ានីល​ ។​ ក្រុម​ស្រាវជ្រាវ​ និង​ស្ទង់​មតិ​ខាងលើ​បាន​ ឱ្យ​ដឹង​ថា​ ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ​ ហ្វី​លី​ពី​ន​ចាប់ផ្ដើម​ចេញពី​វិវាទ​ប្រជុំ​កោះ​ Scarborough​ តាំងពី​ឆ្នាំ​២០០២​មក​ ។​

​តាម​លទ្ធផល​ស្ទង់​មតិ​បង្ហាញ​ឱ្យ​ឃើញ​ ថា​ ពលរដ្ឋ​ហ្វី​លី​ពី​ន​ដល់​ទៅ​៨៤​ភាគ​ រយ​បារម្ភ​ពី​សង្គ្រាម​ដែល​អាច​កើតឡើង​នៅ​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ៕

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print